តោះ​ប្រៀប​ធៀប​រវាង​ iPhone 6s និង​ Galaxy S6 Edge មួយ​ណា​ចំណាយ​លុយ​ផលិត​ច្រើន​ជាង?

តោះ​ប្រៀប​ធៀប​រវាង​ iPhone 6s និង​ Galaxy S6 Edge មួយ​ណា​ចំណាយ​លុយ​ផលិត​ច្រើន​ជាង?

Apple និង​ Samsung សុទ្ធ​តែ​ជា​ក្រុមហ៊ុន​​ផលិត​ស្មាតហ្វូន​ធំ​បំផុត​នៅ​លើ​ពិភពលោក ហើយ​កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ទាំង​ពីរ​ ​ទើប​តែ​បាន​ចេញ​លក់​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ។ ជាក់​ស្ដែង​ដូច​ជា​ iPhone 6s និង Galaxy S6 Edge ជា​ដើម។ តែ​តម្លៃ​ក៏​មិន​ថោក​នោះ​ដែរ។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​ តើ​កំពូល​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ​ចំណាយ​លុយ​ប៉ុន្មាន​ក្នុង​ការ​ផលិត? អញ្ចឹង​តោះ​ទៅ​ប្រៀបធៀប​តម្លៃ​ ដែល​ចំណាយ​លើ​ការ​ផលិត​ស្មាតហ្វូន​ទាំង​ពីរ​មើល៍​ តើ​មួយ​ណា​ថ្លៃ​ជាង?

 

តោះ​ប្រៀប​ធៀប​រវាង​ iPhone 6s និង​ Galaxy S6 Edge មួយ​ណា​ចំណាយ​លុយ​ផលិត​ច្រើន​ជាង?

 

តាម​ការ​បង្ហាញ​នៅ​លើ​គេហទំព័រ​ uswitch បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការ​ផលិត​ទូរសព្ទ​ស្មាតហ្វូន​ម៉ូដែល​ iPhone 6s របស់​ក្រុមហ៊ុន​ Apple គឺ​ចំណាយ​លុយ​ត្រឹម​តែ​ ២៣៤ ដុល្លារ​តែ​ប៉ុណ្ណោះ​ ដោយ​តម្លៃ​ទាំង​នេះ​គឺ​ចំណាយ​ទៅ​លើ​គ្រឿង​ផ្សេង​ៗ​ដូច​ជា​​ ១២៧ ដុល្លារ​សម្រាប់​​ Sensors និង​ processor។ ចំណែក​ឯ​អេក្រង់​ កាមេរ៉ា និង​ថ្ម​វិញ​គឺ​មាន​តម្លៃ​ប្រហែល​ជា​ ៧៣ ដុល្លារ​ ហើយ​សម្រាប់​តម្លៃ​ ៣៣ ដុល្លារ​ទៀត​គឺ​ចំណាយ​ទៅ​លើ​គ្រឿង​ផ្សេងៗ​ទៀត។

 

តោះ​ប្រៀប​ធៀប​រវាង​ iPhone 6s និង​ Galaxy S6 Edge មួយ​ណា​ចំណាយ​លុយ​ផលិត​ច្រើន​ជាង?

 

ចំណែក​ឯ​តម្លៃ​ដែល​ក្រុមហ៊ុន​ Samsung បាន​ចំណាយ​ទៅ​លើ​ការ​ផលិត​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​គឺ​ Galaxy S6 Edge វិញ​គឺ​ប្រហែល​ជា ២៩០ ដុល្លារ។ នេះ​បើ​តាម​ការ​បង្ហាញ​នៅ​លើ​គេហទំព័រ​ androidauthority។ ចំពោះ​តម្លៃ​​នេះ​គឺ​ចំណាយ​ទៅ​លើ​គ្រឿង​​ផ្សេងៗ​ដូច​ជា​ ៨៥ ដុល្លារ​ចំណាយ​ទៅ​លើ​អេក្រង់​កោង​។ បន្ទាប់​មក​គឺ​ ២៩,៩០ ដុល្លារ​សម្រាប់​ CPU ប្រភេទ​ Exynos 7​, ចំណាយ​ ២៧ ដុល្លារ​ទៅ​លើ​ RAM ប្រភេទ DDR4 និង ១៥ ដុល្លារ​សម្រាប់​បន្ទះ​ឈីប​ Qualcomm។

 

តោះ​ប្រៀប​ធៀប​រវាង​ iPhone 6s និង​ Galaxy S6 Edge មួយ​ណា​ចំណាយ​លុយ​ផលិត​ច្រើន​ជាង?

 

តាម​ការ​បង្ហាញ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Samsung Galaxy S6 Edge គឺ​ចំណាយ​លុយ​ក្នុង​ការ​ផលិត​ច្រើន​ជាង​ iPhone 6s។
គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ iPhone 6s គឺ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដោយ​មាន​តម្លៃ​ប្រហែល​ជា​​ ៨២០ ដុល្លារ​ដែរ​ ដូច្នេះ​ក្រុមហ៊ុន​ Apple ​ចំណេញ​ប្រមាណ​ជា ៥៨០ ដុល្លារ​សម្រាប់​ iPhone 6s មួយ​គ្រឿង​៕

 

 

អាន​បន្ត៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​បន្ត​ត្អូញត្អែរ​​ពី​​បញ្ហា​កំពុង​កើត​មាន​លើ iPhone 6s

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ ​ androidauthority, uswitch