គន្លឹះ​ដើម្បី​ឱ្យបបូរ​មាត់​របស់​អ្នកទន់​រលោង ​និងស៊ី​ជម្ពូរ​គួរ​ឱ្យទាក់ទាញ​

ការ​បំពុល​បរិយាកាស ​ការជក់​បារី ​គ្រឿង​សម្អាង​ និង​ការ​ប៉ះ​ដោយ​ផ្ទាល់​នឹងពន្លឺ​ព្រះអាទិត្យ​ច្រើន​ពេក ​គឺជាកត្ដា​ចំបង ​ដែល​បណ្ដាល​ឱ្យបបូរ​មាត់​ប្រែទៅ​ជាខ្មៅ ​បាត់បង់​នូវ​ភាព​រលើប​រលោង។​ តាមពិត ​អតុល្យ​ភាព​អ័កម៉ូន ​ក៏ជា​កត្ដាច​ម្បង​មួយ​ទៀត​ធ្វើឱ្យ​បបូរ​មាត់​មើល​ទៅកាន់​តែខ្មៅ​ស្រអាប់​ដែរ​។ ខាង​ក្រោម​នេះ ​Coolfm100.7 សូម​ណែនាំ​នូវគន្លឹះ​ងាយៗ ​បីយ៉ាង ​ដែល​នឹងជួយ​អ្នក​ឱ្យទទួល​បាន​ត្រឡប់​មកវិញ​នូវ​បបូរ​មាត់​ពណ៌​ស៊ី​ជម្ពូរ​គួរ​ឱ្យ​ទាក់​ទាញ៖​
គន្លឹះ​ដើម្បី​ឱ្យបបូរ​មាត់​របស់​អ្នកទន់​រលោង ​និងស៊ី​ជម្ពូរ​គួរ​ឱ្យទាក់ទាញ​
១. ដុស​សម្អាត​បបូរ​មាត់​របស់​អ្នក​៖ ការកម្ចាត់​ចោល​នូវ​កោសិកា​ចាស់​នៅលើ​បបូរ​មាត់​របស់​អ្នក គឺ​ជាប្រការ​ចាំបាច់​ដែល​អ្នក​ត្រូវធ្វើ​។ សូម​ធ្វើការ​ប្រើ​ប្រាស់​នូវ​ល្បាយ​លាយ​បញ្ចូល​គ្នារវាង​ទឹក​ឃ្មុំមួយ​ស្លាប​បាយ​ និងម្សៅ ​Baking Soda មួយ​ស្លាប​បាយ​ ក្នុងចំណែក​ស្មើៗគ្នា​។ បន្ទាប់​មក​លាប​ល្បាយ​នោះទៅ​លើ​បបូរ​មាត់​របស់​អ្នក ​ហើយ​ទុកវា​ឱ្យបាន​ ១០នាទី​មុន​ពេល​លាង​ជម្រះវា​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។​
 

២. ប្រើ​ល្បាយ​លាយ​បញ្ចូល​គ្នាទៅ​លើ​បបូរមាត់​៖ សូម​យក​ស្ករ​សមួយ​ស្លាប​ព្រាបាយ​ ហើយ​លាយ​ជាមួយ​នឹងទឹក​កន្លះ​ស្លាប​ព្រាបាយ។​ ធ្វើការ​ដុស​ខាត់​សម្អាត​ថ្នមៗ​ដើម្បី​ជម្រះ​ចោល​នូវ​កោសិកា​ស្បែក​ខូច​ បន្ទាប់​មកទុក​វានៅ​លើ​បបូរ​មាត់​ឱ្យបាន ​៥នាទី​ដើម្បី​ញ៉ាំង​ឱ្យបបូរ​មាត់​របស់​អ្នក​ប្រែ​ទៅភ្លឺ​រលោង​បែប​ធម្មជាតិ។​
គន្លឹះ​ដើម្បី​ឱ្យបបូរ​មាត់​របស់​អ្នកទន់​រលោង ​និងស៊ី​ជម្ពូរ​គួរ​ឱ្យទាក់ទាញ​
៣. បន្ថែម​នូវ​ភាពភ្លឺ​រលោង​ទៅ​លើ​បបូរ​មាត់៖​ សូម​ប្រើទឹក​ក្រូចឆ្មារ ​ដើម្បី​ឱ្យបាន​សម្រេច​គោល​បំណង​នេះ​។ សូមយក​ទឹកក្រូច​ឆ្មារ ​៥ដំណក់​ ហើយ​លាយវា​ជាមួយ​នឹងគ្លី​សឺរីន​(Glycerin) មួយ​ដំណក់​។ ខណៈ​ពេល​វាជារឿង​ចុង​ក្រោយ​គេមុន​ពេល​ចូលគេង ​សូម​លាប​បំពោកទឹក​ ដែល​បានលាយ​បញ្ចូល​គ្នាទៅ​លើបបូរ​មាត់​របស់អ្នក​ បន្ទាប់​មកទុក​វាឱ្យ​ស្ងួត​ក្នុង​រយៈ​ពេល ​១៥នាទី​ រួចលាង​ជម្រះ​វាដោយ​ទឹកត្រជាក់។ ​វិធីនេះ​នឹងធ្វើ​ឱ្យបបូរ​មាត់​របស់​អ្នកទន់​រលោង​ស្អាត​គួរជាទី​ទាក់ទាញ ​និងមាន​សុខភាពល្អ៕ ​​
គន្លឹះ​ដើម្បី​ឱ្យបបូរ​មាត់​របស់​អ្នកទន់​រលោង ​និងស៊ី​ជម្ពូរ​គួរ​ឱ្យទាក់ទាញ​
អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​