រឿង​សំខាន់​ ៤យ៉ាង​ ស្ត្រីគួរ​យល់ដឹង​ មុន​ពេល​មានផ្ទៃពោះ​

ស្រ្ដីក្នុង​គ្រួសារ ​គួរ​រៀប​ចំខ្លួន​រួចជា​ស្រេច​ មុន​ពេល​អ្នកមាន​ផ្ទៃពោះ​ មុន​ពេល​រួមភេទ​ជាមួយប្ដី ​យ៉ាង​ហោច​ណាស់​ ឱ្យបាន​ ៣ខែ ​។ សកម្មភាព​មួយចំនួន ​ស្ត្រី គួរ​យល់​ដឹង ​ដូចជា ​បញ្ឈប់​ការជក់​បារី ​កំណត់​ទម្ងន់​ដើម្បី​សុខភាព​ ត្រួតពិនិត្យ​ឱសថ​អ្នក​កំពុង​ប្រើប្រាស់ ​។ កត្តាសំខាន់ៗ ​៥យ៉ាង​ អ្នកអាច​ធ្វើ ​ដើម្បី​បង្កើន​សុខភាព​ មុនពេល​មាន​ ផ្ទៃពោះ​ រួមមាន៖ ​
រឿង​សំខាន់​ ៤យ៉ាង​ ស្ត្រីគួរ​យល់ដឹង​ មុន​ពេល​មានផ្ទៃពោះ​
១. ចូរ​អ្នក​ទទួល​ទាន​ឱសថ​ប្រភេទ ​អាស៊ីដ​ Folic    ឱ្យបាន​ ៤០០ ទៅ​ ៨០០  មីក្រូ​ក្រាម​រៀង​រាល់​ថ្ងៃ​ ប្រសិន​បើអ្នក​គ្រោង​មាន​ផ្ទៃពោះ​  ឬអាច​មាន​ផ្ទៃពោះ​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃការ​វិវឌ្ឍន៍​ទារក​មិន​ពេញ​លេញ ​ដូចជា ​ខួរក្បាល​និង​ឆ្អឹងខ្នង​ ជាដើម ​។  ស្រ្ដី​គ្រប់រូប​ ត្រូវ​ការ​ចាំបាច់​នូវ​បរិមាណ​ អាស៊ីដ ​ Folic  រាល់ថ្ងៃ។​   ចូរអ្នក​ប្រឹក្សា​ជាមួយ  ​វេជ្ជៈ​បណ្ឌិត​អំពី​តម្រូវ​ការវីតា​មីន​ អាស៊ីដ​  Folic ។  វេជ្ជៈ​បណ្ឌិត​មួយ​ចំនួន​ ចេញ​វេជ្ជបញ្ជា ​ឱ្យ​ប្រើ​ប្រាស់​ឱសថ​មានវីតាមីន​មុន​មាន​ផ្ទៃពោះ ​ដែល​សម្បូរ​ទៅដោយ​បរិមាណ​ជាតិ ​អាស៊ីដ​ Folic ខ្ពស់ ។​

២. ប្រសិន​បើ​អ្នក​កំពុង​ទទួល​ការព្យា​បាល​ជំងឺអ្វី​មួយ​ ត្រូវ​ឱ្យ​ប្រាកដថា​   អ្នក​ទទួល​ការព្យា​បាល​បាន​ត្រឹម​ត្រូវហើយ​។អាការៈ​រោគ​មួយ​ចំនួន​   អាច​មាន​ភាព​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​   ឬអាច​មាន​ឥទ្ធិពល​មិនល្អ ​ ដូចជា​ប្រភេទ ​ជំងឺ​ហឺត​ ជំងឺ​ទឹកនោម​ផ្អែម​ បញ្ហា​សុខ​ភាព​ទូទៅ ​សភាព​ធាត់ខ្លាំង​ ឬ​រោគ​ប្រកាច់ ​ជាដើម។​

៣. ចូរ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ​ អំពី​វេជ្ជបញ្ជា​ប្រើប្រាស់​ឱសថ ​និងបរិមាណ​ថ្នាំច្រើន​ហួស ​ដែល​អ្នក​កំពុង​ប្រើប្រាស់។​ទាំង​នេះ​រួម​បញ្ចូល​ទាំង​អាហា​រូបត្ថម្ភ​ ឬឱសថរុក្ខ​ជាតិ​ ផងដែរ ​ ហើយ​ចូរអ្នក​ធ្វើឱ្យ​ប្រាកដថា​  វ៉ាក់​សាំង​បង្ការ​ដែល​អ្នក​ចាក់​ គឺមិន​ផុតកាល​បរិច្ឆេទទេ។​

៤. ចូរ​ជៀសវាង​ការ​ប៉ះពាល់​សារធាតុពុល​  ដែល​អាច​បង្កឱ្យ​មាន​ជំងឺ ​ទាំងនៅ​កន្លែង​ការងារ​ និងនៅផ្ទះ​។ ចូរអ្នកនៅ​ឱ្យឆ្ងាយ​ពីសារធាតុ​គីមី ​និងសត្វឆ្មា ​និងលាមក​របស់វា​ ហើយ​ត្រូវ​បញ្ឈប់​ការជក់​បារី​ និងឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​