​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​បែ​នៅ​ខេត្តក្រចេះ​ចាប់ផ្តើម​កំរើក​ឡើងវិញ​

​ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​បែ​ចិញ្ចឹម​ត្រី​ធ្តោ​ហាក់​កំពុង​រីក​ដូច​ផ្សិត​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​សំខាន់ៗ​នៃ​ទឹកដី​ខេត្តក្រចេះ​តួយ៉ាង​ដូចជា​នៅ​ភូមិ​ពង្រ​នៅ​តា​ម៉ៅ​ឈើទាល​ភ្លោះ​នៅ​ព្រែក​ប្រសព្វ​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍ នៅ​ឃុំ​ឈើទាល​ភ្លោះ​យ៉ាងហោចណាស់​ក៏មាន​រាប់រយ​បែ​ត្រី​ធ្តោ ខណៈដែល​ជំនាញ​ជលផល​ស្រុក​ឆ្លូង​លោក ប៊ុណ្ណា រា​វុ​ធ គ្មាន​ការបង្ក្រាប​ទប់ស្កាត់​បណ្តោយ​អោយ​អ្នក​ចិញ្ចឹម​ត្រី​ពី​តូច​រហូតដល់​ធំ​ទើប​ប្រើពាក្យ​ពិន័យ​យកលុយ​ជំនួស​ការទប់ស្កាត់​ការបង្ក្រាប​ដោយ​ប្រើ​វិធី​អូស​ទូក​បណ្តោយ​ទឹក​បែប​នោះ​មានដូចជា​ការយក​កន្ត្រ​ក​ទៅ​ដងត្រី​ពី​ទ្រុង​១​កន្ត្រក​ឬ​២​កន្ត្រក​យកមក​ដាក់​ទូក​ទៅ​ប្រលែង​ចោល​ថត​បង្ហាញ​យក​ស្នាដៃ​គ្រាន់តែ​ជាការ​បិទបាំង​អំពើពុករលួយ​។ ប្រភព​បន្តថា វិធី​នេះ​មិនអាច​កាត់បន្ថយ​បរិមាណ​បែ​ត្រី​ឆ្តោ​នោះទេ ផ្ទុយទៅវិញ​រឹតតែ​កើន​ឡើងជា​បន្តបន្ទាប់​ត្បិត​វិធី​នេះ​កើតឡើង​តាំងពី​យូរ​មកហើយ​វា​ជា​រឿង​ធម្មតា​ទៅ​សំរាប់​អ្នកមាន​លទ្ធភាព​បង់លុយ​ដំណើរការ​ជា​រហូតមក​រីឯ​អ្នក​គ្មាន​លុយ​ពិន័យ​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ​អនុវត្តន៍​អោយ​ស្មើរ​ភាព​គ្នា​៕

​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​បែ​នៅ​ខេត្តក្រចេះ​ចាប់ផ្តើម​កំរើក​ឡើងវិញ​