ថ្នាក់ដឹកនំា​ព្រឹទ្ឋសភា​ រដ្ឋសភា​ និង រាជរដ្ឋាភិបាល​គោរពព្រះវិញ្ញាណក្ខន្ឋ​ព្រះបរមរតនកោដ្ឋនៅថ្ងៃនេះ

រាជធានីភ្នំពេញ ​៖ ថ្នាក់ដឹកនំាស្ថាប័ន​កំពូលទំាងបីនៃព្រះរាជាណាចក្រ​កម្ពុជារួមមានព្រឹទ្ឋសភា ​រដ្ឋសភា រាជរដ្ឋាភិបាល ​ព្រះរាជវង្សានុវង្ស​​និងមន្រ្តីរាជការក្រោម​ឱវាទបាន​យាង និងអញ្ជើញគោរព​ព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ​ ​​ជាបន្តបន្ទាប់នាព្រឹកថ្ងៃទី១៥​ តុលា ២០១៥ ​នៅស្តូបសម្តេចឪ ​ដែលស្ថិតនៅ​ប៉ែកខាងកើតវិមានឯករាជ្យ​ ។

គួរបញ្ជាក់ថា​​ អតីតព្រះមហាវីរក្សត្រ​ ​សម្តេចឪ ​នរោត្តមសីហនុ ​​ព្រះអង្គបានយាងចូលព្រះទិវង្គត​​នៅម៉ោង១និង២០នាទី​រំលងអធ្រាត្រ​ ​ឈានចូលថ្ងៃទី១៥​ ​តុលា ​២០១២ ដោយ​រោគាពាធ​ក្នុង​ព្រះជន្ម៩០ព្រះវស្សា ​​នៅក្នុងទីក្រុង​ប៉េកំាង​ប្រទេសចិន ។