ឪពុក​ម្តាយ​បណ្តោយ​កូន​ប្រុសអាយុ​ ៧​ឆ្នាំ​ទៅ​លេង​ ទឹក​តែ​ម្នាក់​ឯង​ លង់​ស្លាប់ ក្នុង​ថ្ងៃ​បញ្ចប់​ ភ្ជុំបិណ្ឌ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ បានលង់​ទឹក​ស្លាប់​ដោយសារ​តែ​ការ​ ធ្វេស​ប្រហែស​ របស់​ឪពុក​ម្តាយឲ្យ​ទៅ​លេង​ ទឹក​ក្រោម​ស្ពាន​ទី​១​ តែម្នាក់ឯង​។

​ហេតុការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង​​៤ ​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ ​តុលា​ ​២០១៥ នៅ​ចំណុច​ក្រោម​ស្ពាន​ទី១ ក្នុង​រម​ណីយ​ដ្ឋានអាង​ ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទីនោះបាន​ឲ្យ​ដឹង​ថា ​​ក្មេង​ប្រុស​ រង​គ្រោះឈ្មោះ​សំណាង  សីហា អាយុ​៧​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​៕
ឪពុក​ម្តាយ​បណ្តោយ​កូន​ប្រុសអាយុ​ ៧​ឆ្នាំ​ទៅ​លេង​ ទឹក​តែ​ម្នាក់​ឯង​ លង់​ស្លាប់ ក្នុង​ថ្ងៃ​បញ្ចប់​ ភ្ជុំបិណ្ឌ​

ឪពុក​ម្តាយ​បណ្តោយ​កូន​ប្រុសអាយុ​ ៧​ឆ្នាំ​ទៅ​លេង​ ទឹក​តែ​ម្នាក់​ឯង​ លង់​ស្លាប់ ក្នុង​ថ្ងៃ​បញ្ចប់​ ភ្ជុំបិណ្ឌ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត