អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​តេតាណូស​?

អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​តេតាណូស​?

​ក្រៅពី​បាក់តេរី​តេតាណូស​ចូលក្នុង​ខ្លួន អ្វី​ដែល​នាំ​ឱ្យ​មនុស្ស​ម្នាក់​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​តេតា    ណូស​នោះ​មានដូចជា​៖
•​    ​កង្វះ​ការចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង​មិន​គ្រប់គ្រាន់​
•​    ​ការ​មាន​របួស​ចាស់​ចូល​ក្នុង​ស្បែក ឬ​ដំបៅ​
•​    ​មាន​វត្តមាន​បាក់តេរី​បង្ក​រោគ​ផ្សេងៗ​ទៀត​ក្នុង​ខ្លួន​
•​    ​ជាលិកា​មាន​របួស​
•​    ​ការ​ហើម​នៅ​ជុំវិញ​របួស​
 

​ជំងឺ​តេតាណូស​អាច​កើត​មាន​ទៅ​តាម​ប្រភេទ​នៃ​របួស​ដូចខាងក្រោម​នេះ​ដែរ​៖
•​    ​ដំបៅ​ដោយ​ការចាក់​ដូចជា សាក់​ស្បែក ឬ​ចាក់​ថ្នាំ​
•​    ​របួស​ដោយសារ​គ្រាប់កាំភ្លើង​
•​    ​ការ​បាក់ឆ្អឹង​ដែលមាន​ឆ្លង​រោគ​
•​    ​របួស​ប្រឡាក់​ដី​
•​    ​រលាក​ភ្លើង​
•​    ​របួស​ដោយ​ការវះកាត់​
•​    ​ចាក់​ថ្នាំ​ញៀន​
•​    ​មាន​ការបង្ក​រោគ​នៅ​ត្រចៀក​
•​    ​សត្វពាហណៈ​ខាំ​
•​    ​ដំបៅ​ជើង​ដែល​ខ្លាយ​
•​    ​មាន​ការបង្ក​រោគ​នៅ​ទងសុក​ទារក​ដែល​កាត់​រួច​និង​កើត​ពី​ម្តាយ​ដែល​មិន​បាន​ចាក់​ថ្នាំ​បង្ការ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។