វិធីធ្វើ នំជាល

ប្រិយមិត្ត​ច្បាស់ជាធ្លាប់ស្គាល់ ហើយ​ក៏ធ្លាប់​ភ្លក្ស​រសជាតិ នំជាល នេះ​រួច​ហើយ​ដែរ ប៉ុន្តែ​ប្រិយមិត្ត​មួយចំនួន​ច្បាស់​ជា​មិន​ទាន់ចេះ​ធ្វើនៅ​ឡើយ​ទេ។ ថ្ងៃនេះ មង្គលការ សូម​បង្ហាញពី​វិធីធ្វើ នំជាល ឲ្យ​អ្នក​ទាំងអស់គ្នាបាន​ស្គាល់ម្តង។
 
វិធីធ្វើ នំជាល
គ្រឿងផ្សំ៖
- អង្ករដំណើប ២គីឡូកន្លះ(ត្រាំទឹក ១-២ ម៉ោង រួចកិន​ឲ្យម៉ត់​ទៅជាម្សៅ ទើប​ខ្ចប់នៅក្នុងស្បៃ​ដាក់សង្កត់​ឲ្យ​អស់ទឹក)
- ស្ករស ឬស្ករត្នោត ២គីឡូកន្លះ
- ទឹកដោះគោខាប់ ១កំប៉ុង ឬដូងទុំ ១ផ្លែ​ កោសយកសាច់
- ល្ងលីង ៥០ក្រាម (មិនចូលចិត្ត​មិន​ដាក់ក៏បាន)
- ទឹក ១ចាន
- ថង់ និងកស៊ូកង ៥០ក្រាម
វិធីធ្វើ៖
១. ដំបូង​យកម្សៅ​ដែលសង្កត់​អស់ទឹក​មក​លាយ​ជាមួយនឹង​ស្ករ, ទឹកដោះគោ (ឬសាច់ដូង), ល្ង និងទឹកច្របាច់​ឲ្យ​ចូលគ្នា​សព្វ​ល្អ។
២. យក​ថង់​មកច្រកម្សៅ​ចូល រួច​យក​កៅកងស៊ូ​ចងមាត់​ឲ្យជិត។ ម្យ៉ាង​ទៀត​អ្នក​អាចយក​ធាង​ចេក​កាត់​ខ្លីៗល្មម​ដោយចូលទៅក្នុង​ម្សៅរួច​ចងមាត់​ដើម្បី​ឲ្យ​ដឹងថា ពេល​យក​ធាង​ចេក​ចេញម្សៅ​មិន​ជាប់​គឺឆ្អិន​ហើយ។
៣. ពេល​ច្រកចូលរួច​ អ្នក​អាច​យកទោដាក់ស្ងោរ ហើយ​ចាំ​មើល​រហូត​ទាល់តែ​នំ​ឆ្អិន​ជាការស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើ នំជាល