សម្តេចក្រុម​ព្រះស្វាគមន៍​ការរួបរួមគ្នារវាង​ CNRP​ និង​ ហ៊្វុនស៊ិនប៉ិច

រាជធានីភ្នំពេញ ៖​ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ​សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ​បានមានបន្ទូលនៅប៉ុន្មាននាទីមុននេះថា ​ប្រសិនបើថ្នាក់ដឹកនំា​គណបក្ស​សង្គ្រោះជាតិ​(CNRP) ​សរសេរលិខិតផ្លូវការ​មកព្រះអង្គដើម្បីជជែកគ្នា​ពីបញ្ហារួបរួមគ្នានោះ​ ព្រះអង្គស្វាគមន៍ជានិច្ច ។

សម្តេចក្រុមព្រះ​មានព្រះរាជបន្ទូលខាងលើបែបនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥​ តុលា ២០១៥​ ក្នុងឱកាសដែលព្រះអង្គ​និងថ្នាក់ដឹកនំាគណបក្សហ្វ៊ុនស៊ិនប៉ិច​យាងនិង​គោរព​ព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ ​នៅព្រះរាជដំណាក់​ ស្ថិតក្នុងបូរីទន្លេបាសាក់ ​ខណ្ឌចំការមន ៕