រដ្ឋាភិបាល រៀបចំ​ព្រះរាជ​ពី​ធី​បុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត​

ភ្នំពេញ: រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​ស្ថាប័ន​មន្ទីរ បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រងផ្កា ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​។​

​នៅតាម​ផ្លូវ មុខក្រសួង​មន្ទីរ​រដ្ឋ មាន​តាំង​រូប​ព្រះ​ឆាយា​លក្ខណ៍ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ តុបតែង​លំអរ​ផ្កា​ភ្ញី​ដោយ​ភ្លើងពណ៌ ចង​បដា​ពាក្យស្លោក​ទង់ជាតិ ទង់សាសនា និង​ទង់ជ្វាលា នៅមុខ​ក្លោងទ្វារ​ផ្លូវ​ចូល រហូតដល់​ក្នុង​បរិវេណ​វត្ត វិហា​រពា​ហិ​រ​សាសនា​។ តាម​វត្ត​នានា ព្រះចៅអធិការ និង​គណៈ​គ្រប់គ្រង​វិហារ​ពារ​ពា​ហិ​រ​សាសនា បាន​សហការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ​។​

​ក្រៅពីនោះ នៅតាម​រាជធានី​ភ្នំពេញ ខេត្ត​ទូទាំងប្រទេស ក៏បាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត នា​ថ្ងៃទី​១៥​តុលា​នេះ​ផងដែរ​។​

​ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចាក់អង្រែ រាជធានី​ភ្នំពេញ​៕​