របៀប​ធ្វើអាម៉ុក​ខ្យង​ បើចេះ​ មិនធម្មតា!​

កន្លង​មក ​ធ្លាប់​ឮតែ​អាម៉ុក​ត្រី​ អាម៉ុក​សាច់​មាន់ ​ឥឡូវ​មាន​អាម៉ុក​ខ្យង​ទៀត។​ មិត្ត​យុវវ័យ​ណាចង់​ធ្វើ​អាម៉ុក​ខ្យង​សាកមើល​ គឺងាយ​ស្រួល​ណាស់។​ សាក​ធ្វើតាម​ការរៀប​រាប់​ខាង​ក្រោម​នេះ​បន្តិចមើល៍​ សង្ឃឹមថា​ មិត្ត​យុវវ័យ​នឹង​ពេញ​ចិត្ត​មិនខាន​៖
របៀប​ធ្វើអាម៉ុក​ខ្យង​ បើចេះ​ មិនធម្មតា!​
គ្រឿង​ផ្សំ៖​ខ្យង​១គីឡូ​ក្រាម​សាច់​ជ្រូក​បីជាន់១ខាំ​សណ្ដែក​ដី​ម្ទេស​ឆ្អើរ​ខ្ទិះ​ដូង​គ្រឿង​បុក​ (រំដេង ​រមៀត ​ស្លឹកគ្រៃ​ហាន់)​កាពិប្រេង​ខ្យង​គ្រាប់​ជម្ពូ​ឆាយក​ខ្ទះ​ស្លឹក​កន្ទួត​ស្លឹក​ក្រូច​សើច​ពង់​មាន់​

វិធី​ធ្វើ៖​យក​សាច់​ខ្យង​ចេញពី​ សំបក​របស់វា​ ប៉ុន្តែ​ត្រូវ​រក្សា​សំបក​ទាំងនោះ​ទុក​ កុំចោល​។ ចិញ្ច្រាំ​សាច់ជ្រូក​ និងហាន់​សាច់​ខ្យង​ជាចំណិត​តូចៗ​។ បន្ទាប់​មក​យក​សាច់​ជ្រូក​ចិញ្ច្រាំ ​និង​សាច់​ខ្យងហាន់​រួចនោះ​ទៅឆាចូល​គ្នា​ជាមួយ​នឹង​គ្រឿង​បុក,​ ម្ទេស​ឆ្អើរ, ​និងកាពិ ​រហូត​ដល់​ឆ្អិនល្អ​។ជំហាន ​បន្ទាប់​ ត្រូវយក​ស្លឹក​កន្ទួត​ទៅទ្រាប់​សាច់​ដែល​ឆាជាមួយ​គ្រឿង​អម្បាញ់​មិញ​ រួច​ហើយ​យកទៅ​ញាត់ចូល​ក្នុង​សំបក​ខ្យង​ដែល​រក្សា​ទុកនោះ។​ប៉ុណ្ណឹង ​នៅមិន​ទាន់​រួច​រាល់ទេ​។ ប្រិយ​មិត្ត​ត្រូវ​ចាក់​ទឹកខ្ទិះ​ ដែល​ឆាបញ្ចូល​គ្នាជា​មួយ​ពងមាន់​, ម្ទេស​ និងស្លឹក​ក្រូច​សើច​ ទៅស្រោច​ពីលើ​ខ្យល់​ ដែល​មាន​ញាត់សាច់​ទ្រាប់​ស្លឹក​កន្ទួតនោះ​ រួច​ហើយ​យក​វាទៅចំហុយ​ប្រហែល​ជា១៥នាទី​ទៀត​ ទើបរួចរាល់៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • របៀប​ធ្វើអាម៉ុក​ខ្យង​ បើចេះ​ មិនធម្មតា!​已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/10/15  Category:សុខភាព