ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»

ចិន៖ ដើម្បីជួយសង្គ្រោះ ក្មេងអាយុ ៣ឆ្នាំម្នាក់ ដែលបានជាប់នឹងជញ្ជាំង អគារជាន់ទី៥មួយកន្លែង ស្រី្តជាអ្នកជិតខាងម្នាក់ បានតោងជញ្ជាំងជួយសង្គ្រោះក្មេងនោះ ដោយមិនគិតពីគ្រោះថ្នាក់ឡើយ។

ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃសៅរ៍​ កន្លងទៅថ្មីៗនេះ វេលាម៉ោងប្រហែល ៩យប់ ដែលក្មេងអាយុ៣ឆ្នាំម្នាក់ បានជាប់នៅទម្របង្អួចខាងក្រៅ អគារជាន់ទី៥ នៅឯ Huizhou ខេត្ត Guangdong ហើយពេលនោះគ្មាននរណាម្នាក់នៅក្នុងផ្ទះឡើយ។ តែជាសំណាងល្អ ស្រ្តីជាអ្នកផ្ទះជិតខាងក្មេងនោះម្នាក់ បានឃើញនិងបានជួយសង្គ្រោះទាន់ពេលវេលា។

បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ស្រី្តក្លាហាន ឈ្មោះ Chen Xiaoli អាយុ២៨ឆ្នាំ បានប្រញ៉ាប់ប្រញ៉ាល់ ដោះស្បែកជើង និងផ្លោះចេញតាមបង្អួច ទៅជួយក្មេងម្នាក់នោះភ្លាមៗ បន្ទាប់ពីឃើញដូចនោះ។ ក្រោយមក នាង Xiaoli ក៏បានចាប់អោបក្មេងនោះជាប់ រហូតដល់១ម៉ោងក្រោយមក គាត់ក៏ចាប់ផ្តើមអស់កម្លាំង និងបានសន្លប់ ប៉ុន្តែសំណាងល្អនៅពេលនោះ ក្រុមជួយសង្គ្រោះបានមកដល់ទាន់ពេលវេលា ទើបអ្នកទាំងពីរមិនមានគ្រោះថ្នាក់អ្វីធុំដុំដល់ជីវិតនោះឡើយ។

បន្ទាប់ពីហេតុការណ៍កើតឡើងដូចនេះ ក្រុមគ្រួសាររបស់ក្មេងរងគ្រោះ បានផ្តល់ជាថវិការលើកទឹកចិត្តខ្លះជូនទៅដល់ នាង Xiaoli ផងដែរ ប៉ុន្តែនាងបានបដិសេធមិនទទួលយកឡើយ។

បច្ចុប្បន្នអំពើល្អរបស់នាង Xiaoli បានធ្វើឲ្យនាងក្លាយជាមនុស្សគំរូក្នុងសង្គម ហើយបានជាប់ងារជា វីរនារីពីងពាង (Spider Woman) ផងដែរ៕

ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»
ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»
ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»
ស្ត្រីម្នាក់ តោងជញ្ជាំង អគារជាន់ទី៥ ជួយជីវិតក្មេងអាយុ៣ឆ្នាំម្នាក់ ជាប់ងារជា «វិរនារីពីងពាង»

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត