​រថយន្ត​កាមរី​បា​ឡែ​ន​ឆ្លង​អាគុយ​ឆេះ​ផ្អើល​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​១

​ខេត្តកណ្ដាល​៖​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង បាន​ឆ្លងភ្លើង​អាគុយ​ឆេះ​ម៉ាស៊ីន​ម៉ត់ ខណៈ​ម្ចាស់​កំពុងបើក​តាមផ្លូវ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៤ និង​០០​នាទី រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​១ ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥-៣៦​។​

​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈ​រថយន្ត​ខាងលើ​កំពុង បើកបរ​ក្នុងទិសដៅ​ពី​អ្នក​លឿង មក​ភ្នំពេញ ក៏​ស្រាប់តែ​គេ​ឃើញ​ផ្សែងហុយ ចេញពី​ខាងមុខ​រថយន្ត ហើយ​អ្នកដំណើរ ក៏​ចង្អុល​ប្រាប់ តែ​ម្ចាស់​មិន​ចាប់​អារ​ម្ម​ណ៏ ហើយ​បន្ត​បើក​ទៅមុខ​ទាល់ តែ​ផ្សែងហុយ​ខ្លាំង​ទើប​អ្នកបើក​មើល ឃើញ​ឈប់​រថយន្ត​ដើម្បី​ពន្លត់ តែ​មិនអាច​បើក​គម្រប បាន​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​កាន់តែខ្លាំង ក៏មាន​រថយន្ត​ដឹក​ប្រែង​ក្រុមហ៊ុន​តេ​លា បើក​មកដល់​ក៏​យក​បំពុង​ពន្លត់​អគ្គិភ័យ ឲ្យ​បាញ់​ពន្លត់​អស់​២-៣​បំពុង ទើប​រលត់​តែ​ភ្លើង​បាន​ឆេះ​ម៉ាស៊ីន​ខូចខាត ទាំងស្រុង​ទៅហើយ​នៅសល់តែ​តួ​ខាងក្រោយ​ប៉ុណ្ណោះ​៕