​ក្រុមហ៊ុន Twitter ប្រកាស​កាត់បន្ថយ​បុគ្គលិក​៣៣៦​នាក់​

​អាមេរិក​៖​នាយក​ប្រតិបត្តិ​ថ្មី​របស់ Twitter និង​ជា​សហគ្រិន​វ័យក្មេង​លោក Jack Dorsey បានចេញ​សេចក្តី​ប្រកាសថា នឹង​កាត់បន្ថយ​បុគ្គលិក​ប្រមាណ​៨​ភាគរយ​ស្មើនឹង​៣៣៦​នាក់​។ ការប្រកាស​បែបនេះ​បន្ទាប់ពី​លោក​ឡើងកាន់តំណែង​បាន​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Reuters​។​

​ប្រភព​ដដែល​បន្តថា ខណៈដែល​យុទ្ធសាស្ត្រ​ថ្មី នឹង​កំពុងតែ​រៀបចំ​ដើម្បី​ពង្រីក​ប្រាក់ចំណូល តាមរយៈ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​វីដេអូ​នោះ Twitter បានប្រកាស​នឹង​កាត់បន្ថយ​បុគ្គលិក​ប្រមាណ ៨​ភាគរយ ស្មើនឹង ៣៣៦​នាក់ នៅ​ជុំវិញ​ពិភពលោក​។​

​ប្រភព​ខាងលើ​បញ្ជាក់ថា នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​បុគ្គលិក លោក Dorsey បាន​សម្ដែង​នូវ​អារម្មណ៍​សោកស្ដាយ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ធ្វើ​ឲ្យ Twitter រីកចម្រើន និង​ទទួលបាន​ជោគជ័យ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​លោក Dorsey ឡើងកាន់តំណែង​ជានា​យក​ប្រតិបត្តិ​ថ្មី​មក ភាគហ៊ុន​របស់ Twitter បាន​កើនឡើង​ជាង​១០​ភាគរយ ប៉ុន្តែ​បើ​ធៀប​នឹង​ដើមឆ្នាំ​គឺ​នៅ​ធ្លាក់ចុះ​ខ្លាំង​៕

​ក្រុមហ៊ុន Twitter ប្រកាស​កាត់បន្ថយ​បុគ្គលិក​៣៣៦​នាក់​