ប្រើ​លុយ​ជា​ធ្នាក់ ​ទាក់​ក្មេង​ស្រី ​អនីតិជន​ម្នាក់ រួម​ភេទ ត្រូវ​ជាប់​ខ្នោះ

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃ​ទី​១៤ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ល្បួង​កូន​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ ទៅ​រួម​ភេទ​បាន​សម្រេច​នៅ​ចំការ​ដំឡូង​មួយ​កន្លែង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ប្រម បញ្ញា អាយុ​១៤​ឆ្នាំ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្បែរ​​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ​ទេ ទើប​ជន​នោះ​មក​និយាយ​ល្បួង​ក្មេង​ស្រី​ខាងលើ​ឱ្យទៅ​ជាមួយ​គេ ដោយ​ប្រាប់​ថា នឹង​ឱ្យ​លុយ​ទៅ​នាង ប្រសិនជា​ព្រមទៅ​ជាមួយ​នោះ ។ ពេល​នោះ ត្រូវ​នាង​តូច​ទៅ​តាម ហើយ​នាំ​នាង​ទៅ​ចម្ការ​ដំឡូង​ខាងក្រោយ​ផ្ទះ ក៏​លួងលោម​រួម​ភេទ​តែ​ម្តង ។ បន្ទាប់​រួម​ភេទ​រួច ជន​នោះ​បានឱ្យ​លុយ​ទៅ​នាង​មែន តែ​មិនដឹង​ថា បាន​ប៉ុន្មាន​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា លុះ​នាង​បាន​ទទួល​លុយ​ហើយ ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ជួបនឹង​ម្តាយ តែ​នាង​ហាក់ដូចជា​មាន​អាកា​រៈ​ស្លេកស្លាំង និង​ភិតភ័យ​ខ្លាំង​បន្ទាប់​ពី​ជួប​ម្តាយ ។ ម្តាយ​ឃើញ​ដូច្នោះ ក៏​សួរ​នាង​ថា កើត​អី? រួច​ត្រូវ​នាង​រៀបរាប់​ប្រាប់​តាម​ដំណើរ​រឿង ក៏​ត្រូវ​ម្តាយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។

ប្រើ​លុយ​ជា​ធ្នាក់ ​ទាក់​ក្មេង​ស្រី ​អនីតិជន​ម្នាក់ រួម​ភេទ ត្រូវ​ជាប់​ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត