លោក កឹម សុខា​​ថាអត់ទាន់មាន​​គម្រោងសរសេរ​​លិខិត​ថ្វាយសម្តេចក្រុមព្រះ

រាជធានីភ្នំពេញ​ ៖​ ប្រធានស្តីទី​​គណបក្សសង្គ្រោះជាតិ ​​លោក កឹម សុខា​ ​បានមានប្រសាសន៍​​នៅប៉ុន្មាននាទីមុននេះថា ​​គណបក្សសង្គ្រោះជាតិ (CNRP)​ មិនទាន់មាន​​គម្រោង​​សរសេរលិខិតថ្វាយ​​សម្តេចក្រុមព្រះនរោត្តរណប្ញទ្ឋិ ​​ដើម្បីជជែកគ្នានោះទេ​ ​ប៉ុន្តែលោកស្វាគមន៍​​ការរួបរួមអ្នករាជានិយម​​ទំាងអស់ ។

លោកអនុប្រធានទី១​រដ្ឋសភាមានប្រសាសន៍​ខាងលើបែបនេះបានធ្វើឡើង​នៅទីស្នាក់ការកណ្តាល​គណបក្សស្ថិតនៅ​សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ ​នាព្រឹកថ្ងៃទី១៥ តុលា ២០១៥​ ក្នុងឱកាសដែលលោក​ កឹម សុខា​ ដឹកនំាពិធីបង្សុកូល​គោរពព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ ។

ជាការកត់សម្គាល់ ​​ការលើកឡើងរបស់លោក ​កឹម សុខា​ខាងលើ ​​ក៍បានធ្វើឡើងឆ្លើយតបភ្លាមៗ​​ បន្ទាប់ពីសម្តេចក្រុមព្រះ​ នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ​ បានមានបន្ទូល​​ស្វាគមន៍ការជជែក​ពី​ការរួបរួមគ្នា ​ប្រសិនបើមានលិខិតផ្លូវការ​ពីថ្នាក់ដឹកនំា​​គណបក្សសង្គ្រោះជាតិ​នោះ ៕