មន្ត្រី​សាលា​រាជធានី​ភ្នំពេញ គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ​

ភ្នំពេញ: ​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រងផ្កា ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៣​ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​។​

​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា បាន​ថ្លែងថា ទូលព្រះបង្គំ ជា​កូន ជា​ចៅ ចៅ​ទូត សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ចំពោះ​ជាតិ​។ ​ទន្ទឹមនឹងនេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ ដើម្បី​ផ្តល់​សុខសន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​នៅក្នុង​ថ្ងៃ​គម្រប់​ខួប​ទី ៣ នៃ​ថ្ងៃ​ដែល​ព្រះអង្គ​ចូល​ទីវ​ង្គ​ត ទូលព្រះបង្គំ សូម​​ក្រាប​ថ្វាយព្រះពរ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង​​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បានតែ​សុខសន្តិភាព​​វិបុលភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​៕​