សម្តេច​តេ​ជោ​ហ៊ុនសែន ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ​

ភ្នំពេញ: ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ថ្លែង​សារ​ថា ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប ៣​ឆ្នាំ​គត់ ដែល​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​សោយ​ទិវង្គត នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍​បន្តថា ទូលព្រះបង្គំ និង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​សែន​ក្ដុកក្ដួល និង​សោកស្តាយ​ឥត​គណនា ដែល​កម្ពុជា​បាន​បាត់បង់​ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​បំផុត​។ ទោះបី​ព្រះអង្គ​បាន​សោយ​ទិវង្គត​ទៅហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូទាំងប្រទេស នៅ​ចងចាំ​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន បានលើកឡើង​បន្តថា ពេញ​ក្នុង​មួយជីវិត​របស់ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង គឺ​ព្រះអង្គ បាន​បូជា​និង​បំពេញ​នូវ​កាតព្វកិច្ច​ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះមហាក្សត្រ​ដែល​បាន​នាំមក​នូវ​ម្លប់​សុខសន្តិភាព​ដល់​ប្រទេសជាតិ​ទាំងមូល​។ ប្រជារាស្ត្រ​ទូទាំងប្រទេស​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​ព្រះអង្គ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ជាតិ​ពី​បារាំង​នៅ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​
១៩៥៣ ដែល​បានធ្វើ​ឲ្យ​កម្ពុជា ងើប​មុខមាត់​រីកចម្រើន​ជា​បន្តបន្ទាប់ រហូតមកដល់​សព្វថ្ងៃ​។​

​សម្តេច​តេ​ជោ បាន​បន្តថា ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​និង​បូជា​ចំពោះ​ជាតិ​។ ទន្ទឹមនឹងនេះ​ទូលព្រះបង្គំ​ប្តេជ្ញា បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​ព្រះអង្គ ដើម្បី​ផ្តល់​សុខសន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។ នៅក្នុង​ថ្ងៃ​គម្រប់​ខួប​ទី ៣ នៃ​ថ្ងៃ​ដែល​ព្រះអង្គ​ចូល​ទិវង្គត ទូលព្រះបង្គំ សូម​ក្រាប​ថ្វាយព្រះពរ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បានតែ​សុខសន្តិភាព​វិបុលភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​៕​

សម្តេច​តេ​ជោ​ហ៊ុនសែន ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ​

សម្តេច​តេ​ជោ​ហ៊ុនសែន ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ​

សម្តេច​តេ​ជោ​ហ៊ុនសែន ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ​