យុវជន​ម្នាក់ បើក​ម៉ូតូ​បុក​របង​ផ្ទះ បាក់​អស់ពីរ​ផ្ទាំង រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​

ខេត្តកណ្តាល: យុវជន​ម្នាក់ បាន​រងរបួស បាក់​ភ្លៅ​ឆ្វេង ខណៈដែល​បើក​ម៉ូតូ​លឿន​ទៅបុក​របង​ផ្ទះ​របស់គេ ដួល​បាក់​អស់​ចំនួន​ពីរ​ផ្ទាំង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ និង ៥៥ នាទី ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅខាងមុខ​ផ្ទះ​អ្នកស្រី ហ៊ឹម តុលា ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។​

​លោក ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​បើក​ម៉ូតូ​បុក​របង​ផ្ទះ​នោះ មានឈ្មោះ រ៉ុង ភារៈ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង (​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាង​ឆ្វង ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ចាក់អង្រែ ដឹក​ទៅ​សង្គ្រោះ​នៅ​ទីនោះ​)​។ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក WAVE អា​ហ្វា ពណ៌​ទឹកប្រាក់ លាយ​ខ្មៅ គ្មាន​ស្លាក​លេខ​។

​លោក​អធិការនគរបាល បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ក្នុងទិសដៅ ពី​ជើង​មក​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​របង​ផ្ទះ (​របង​ដែក​) ដួល​បាក់ អស់ពីរ​ផ្ទាំង ហើយ​របង​ផ្ទះ និង​ម៉ូតូ បាន​ដួលរលំ​សង្កត់ពីលើ​បង់ បែកបាក់​អស់​ចំនួន ៨ បង់​។

​លោក​អធិការ បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ រីឯ​មធ្យោបាយ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕