សិក្ខាសាលាអភិវឌ្ឍន៍អត្តពលិកវ័យក្មេង

ភ្នំពេញ:     ​ភ្នំពេញ​:​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បើក​វគ្គ​សិក្ខាសាលា​ មួយនា​ព្រឹក​ថ្ងៃទី​១៥​តុលា​ស្ដីពី​ការ​អភិ​វឌ្ឍន៍​អត្ត​ព​លិ​ក​វ័យក្មេង​ (Seminar on Development of Young Athlete”s) ។​

​    ​តាម​ការគ្រោងទុក​សិក្ខាសាលា​នេះ​បញ្ចប់​នៅ​ថ្ងៃទី​១៧​តុលា​គឺមាន​រយៈពេល ៣ ថ្ងៃ ។ វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​លោក Joerg Teichman ជា​អនុបណ្ឌិត​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​នៃ​ប្រទេស​ម៉ាឡេស៊ី ។​សិក្ខាកាម​ដែល​ចូល​រួមមាន​ចំនួន​២៥​នាក់​មកពី​២៥​សហព័ន្ធ​ដែល​ពួកគេ​ជា​ អនុប្រធាន អគ្គលេខាធិការ និង ជា​គ្រូបង្វឹក ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​បើក​សិក្ខា​សា​លា​នេះ ។​លោក​បាន​ផ្ដែផ្ដាំ​ដល់​សិក្ខាកាម​ដែល​ចូល​រួមទាំង​២៥​នាក់​ថា​នេះ​ជា​វគ្គ ​ដ៏​សំខាន់​ដែល​បង្រៀន​ឲ្យ​អ្នកចូលរួម​ទាំងអស់​ចេះ​ស្វែងរក​កីឡា​វ័យក្មេង​ ដែលមាន​ទេពកោសល្យ ចេះ​ពិនិត្យមើល​ក្មេងៗ​ដែលមាន​ទេពកោសល្យ​ក្នុងការ​លេង​កីឡា ចេះ​ពិនិត្យមើល​អត្ត​ព​លិ​ក​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្ពស់ ។​

​    ​លោក​ចាត់ទុកថា​នេះ​ជាការ​រៀបចំខ្លួន​សម្រាប់​ឆ្នាំ​២០២៣​ក្នុងការ​ ជ្រើសរើស​កីឡា​វ័យក្មេង​ក្រោម​លក្ខ​ខ័​ណ្ឌ​វិទ្យាសាស្ត្រ ។ លោក​ទទួលស្គាល់ថា​នៅ​កម្ពុជា​នៅ​កម្ពុជា​សព្វថ្ងៃ​ខ្វះខាត​គ្រូ​ដែលមាន​ទេ​ ព្យ​កោសល្យ និង បទពិសោធន៍​ច្រើនណាស់ ដូច្នេះ​វគ្គ​នេះ​មិនត្រូវ​អវត្តមាន​ឡើយ ព្រោះ​ជាវ​គ្គ​ដែល​សំខាន់បំផុត ។​

​     ​លោក JOERG Teichman បាន​ថ្លែងថា​លោក​មាន​មេរៀន​ល្អៗ​សម្រាប់​សិក្ខាសាលា ៣ ថ្ងៃនេះ​តែ​សំខាន់​សិ​ក្ខា​កាម​ត្រូវ​ក្លាហាន​ក្នុងការ​សាកសួរ ហើយ​កុំ​មាន​អារម្មណ៍​ភ័យខ្លាច ឬ ខ្មាសអៀន​ឲ្យ​សោះ​គឺ​ត្រូវតែ​ខំរៀន​ហ៊ាន​សួរ​។​អ្នក​ដែល​ក្លាហាន​បន្ទាប់ពី​ ឆ្លងកាត់​វគ្គ​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃនេះ​ហើយ​គេ​នឹងមាន​សមត្ថភាព​រៀបចំ​ ខ្លួន​ឲ្យ​ក្លាយជា​អ្នក​ដែល​អាច​ស្វែងរក​អត្ត​ព​លិ​ក​វ័យក្មេង​ដែលមាន​ ទេពកោសល្យ​បាន ។​