បុរស​ម្នាក់ ស្រវឹងស្រា បើករថយន្ត​បុក​រះ​ម៉ូតូ ៣​គ្រឿង និង​ជ្រុល​ទៅបុក​តូប​លក់​ភេសជ្ជៈ បណ្ដាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ ២​នាក់​

ខេត្តតាកែវ: មាន​ក្មេងស្រី ២​នាក់ បាន​រងរបួស​ធ្ងន់​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​បើក​ទៅបុក​ម៉ូតូ ដែល​គេ​ឈប់ និង​ម៉ូតូ ដែល​គេ​បញ្ឈរ​ចោល រួច​ជ្រុល​ទៅបុក​តូប​លក់​ភេសជ្ជៈ តាម​ចិញ្ចើមថ្នល់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦ និង ៣០ នាទី ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោល​គ​.​ម​លេខ ៧៥.៧៦ ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោក ឆាយ សាវុធ អធិការនគរបាល ក្រុង​ដូន​កែវ បានអោយដឹងថា រថយន្ត​ម៉ាក ប៉ា​ស៊ឺ​រូ ពណ៌​ត្រេ​អី ពាក់​ស្លាក​លេខ ខម 02.2-6478 បើកបរ​ដោយ​ឈ្មោះ ស​ម្ប​ត្ថិ ភក្តិ​ឌី​ម៉​ង់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ជាជាង​អគ្គិសនី រស់នៅ​ភូមិ​ស្នោ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​ម៉ាក ហុងដា 125 ពណ៌​ខ្មៅ សេរី​2015 គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទេស វណ្ណ​លាភ ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ចក សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់ អ្នករួមដំណើរ​ឈ្មោះ នី សិរី​គិរី ភេទ​ស្រី អាយុ ១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​សង្កាត់​ជាមួយគ្នា រងរបួស​ធ្ងន់​។

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង បើកបរ មកពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិសខាងកើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ ដែល​ជនរងគ្រោះ ឈប់​នៅ​ចិញ្ចើមថ្នល់ និង​ម៉ូតូ ២ គ្រឿង​ទៀត ដែល​គេ​បញ្ឈរ​ចោល រួច​ជ្រុល​ទៅបុក​តូប​លក់​ភេសជ្ជៈ​តែម្ដងទៅ​៕