ខេត្ត​កំពង់​ឆ្នាំង​រៀប​ចំ​ពិធី​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ

ខេត្ត​កំពង់​ឆ្នាំង​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ព្រឹក​នេះ​កង​កម្លាំង​ប្រដាប់​អាវុធគ្រប់​ស្ថាប័ន មន្ត្រី​រាជ​ការ ​ដឹកនាំ​ដោយ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​​​បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​ករុណា ព្រះ​បាទ សម្តេច​ព្រះ​នរោត្តម​ សីហនុ។

​ពិធី​គោរពវិញ្ញាណក្ខន្ធ​នេះ​ធ្វើ​ឡើង​នៅក្នុង​វត្ត​ធម្ម​វ​ន័ ស្ថិត​ក្នុងភូមិ​ត្រពាំង​អ​ញ្ចា​ញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដោយ​មានការ​រៀបចំ​ពិធី​អុជ​ធូប​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ផង​ដែរ ។

ក្រៅពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង​ខេត្ត​ខាងលើនៅ​តាម​បណ្តា​ស្រុ​ក​នីមួយៗ ក៏​មានការ​រៀបចំ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធនេះ​ដែរសម្រាប់​ក្រុង​កំពង់ឆ្នាំងធ្វើ​នៅ​វត្ត​ធម្មយុត្តិ ស្ថិតក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ៕