​Alibaba នឹង​ពង្រីក​ខ្លួន​វាយលុក​ចូល​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប

ប៉េកាំង​៖​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​យក្ស​របស់​ចិន​ដែលមាន​ឈ្មោះថា Alibaba Group Holding Ltd នឹង​បើក​ការិយាល័យ​ថ្មី និង​ដំបូង​បំផុត​នៅ​ទ្វីបអឺរ៉ុប​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Wall Street Journal ។​

​ប្រធាន​ចាត់ការ​ទូទៅ​របស់ Alibaba Group លោក Michael Evans បាន​ឲ្យ​ដឹងថា ការិយាល័យ​ថ្មី​នោះ នឹង​បើក​នៅក្នុង​ប្រទេស​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់ ។ លោក​បញ្ជាក់ថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​ដើម្បី​ពង្រីក​ខ្លួន​ទៅកាន់​តំបន់​អឺរ៉ុប ខណៈដែល​បច្ចុប្បន្ន​ចិន អាស៊ី និង​អាមេរិក កំពុងតែ​ដំណើរការ​ទៅ​យ៉ាង​ល្អ​។​

​ដោយឡែក​នាយក​ប្រតិបត្តិ Alibaba Group លោក Daniel Zhang បាន​ថ្លែងថា លោក​នឹង​យក​ថ្ងៃបុណ្យ Singles Day ដែលជា​ពិធីបុណ្យ​លក់​បញ្ចុះតម្លៃ​ប្រចាំឆ្នាំ​សម្រាប់​បើក​ទីផ្សារ​នៅ​អឺរ៉ុប ដែល​កាលពី​ឆ្នាំមុន Alibaba ប្រមូល​លុយ​បាន​៩,៣​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ពិធីបុណ្យ​នេះ​ផងដែរ​នៅ​ប្រទេស​ចិន​៕

​Alibaba នឹង​ពង្រីក​ខ្លួន​វាយលុក​ចូល​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប