​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​នៅ​ហ្វីលីពីន​ស្លាប់​៥​នាក់​

​ហ្វី​លីន​ពី​ន​៖​ក្រុម​ឧទ្ទាម​៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​កងទ័ព​រដ្ឋា​ភិ​បាល​ហ្វីលីពីន​ជាមួយ​កងទ័ព​ក្រុម​ឧទ្ទាម​នៅក្នុង​ខេត្ដ​Batangas កាលពី​រសៀល​ថ្ងៃទី​១៤​ម្សិលមិញ​នេះ​។​

​តាម​ការបញ្ជាក់​ពី​កងទ័ព​បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​នេះ​បាន​កើតឡើង ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ចុះ​ល្បាត​នៅក្នុង​ភូមិ​មួយចំនួន​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ហើយ​ក៏បាន​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ក្រុម​ឧទ្ទាម​ប្រមាណ​ជា​១០​នាក់​។ ប្រភព​បន្តថា ក្រោយ​ការបាញ់ប្រហារ​ទៅវិញទៅមក​ប្រមាណ​១៥​នាទី សមាជិក​កងទ័ព​ក្រុម​ឧទ្ទាម​៥​នាក់​បាន​ស្លាប់ និង​របួស​ជន​ស៊ីវិល​២​នាក់​ផងដែរ​៕

​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​នៅ​ហ្វីលីពីន​ស្លាប់​៥​នាក់​