ការ​ស្រក​ទម្ងន់​អាច​នាំអោយ​ជីវិត​សិច​កាន់តែ​ប្រសើរ​

ចំណេះដឹង​៖​អ្នកស្រាវជ្រាវ​បាន​និយាយថា ស្ត្រី​ដែល​ស្រក​ទម្ងន់​ក្រោយពី​វះកាត់​សម្រក​ទម្ងន់ បាន​មាន​ភាព​រីករាយ ច្រើន​នៃ​ជីវិត​សិច​។ ពីរ​ឆ្នាំ​ក្រោយពី​ធ្វើការ​វះកាត់​, ស្ត្រី​បាន​ប្រាប់ថា មាន​ភាពប្រសើរឡើង​នៃ​ការរួម​ភេទ​, នៃ​ភាព​រំអិល​, នៃ​ចំណង់​នៃ​ការរួម​ភេទ និង​ភាព​រីករាយ​នៃ​ការ​រួមភេទ​។ 

​តេស្ត​ឈាម​ក៏បាន​បង្ហាញថា ស្ត្រី​មានការ​កើនឡើង​កម្រិត​នៃ​អរ​ម៉ូ​ន​ភេទ ដែលនាំអោយ​អ្នកស្រាវជ្រាវ​បាន​បង្កើត​ទ្រឹស្តី​មួយ​បាន ការ​សម្រក​ទម្ងន់​ច្រើន​អាចធ្វើអោយ​មាន​ភាពប្រសើ​រ​ឡើងដល់​ភាព​ដែល​អាច មានកូន​បាន​ចំពោះ​ស្ត្រី​។​

​ដេវីដ សា​វឺរ ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ជំងឺផ្លូវចិត្ត និង​ផ្នែក​វះកាត់​នៅ​សាកលវិទ្យាល័យ Pennsylvania បាន​និយាយថា ភាពប្រសើរ​ឡើងដល់​ជីវិត​រួមភេទ​របស់​ស្ត្រី​អាច​កើតមានឡើង​ដោយសារតែ​ការ សម្រក​ទម្ងន់​បានធ្វើអោយ​មាន​ភាពប្រសើ​រ​ឡើងដល់​របៀប​ដែល​ពួកគេ​មាន​លើ រាងកាយ និង​អារម្មណ៍​។​

​សា​វឺរ បាន​និយាយថា អារម្មណ៍​នៃ​ការរួម​ភេទ​ពិត​ប្រាក​គឺជា​ផ្នែក​មួយ​ដែល​អាកប្បកិរិយា​របស់ យើង​បាន​ផ្សារភ្ជាប់​នូវ​អ្វីដែល​កើតឡើង​ជាមួយនឹង​រាងកាយ​របស់​យើង ហើយនឹង​អ្វីដែល​យើង​កំពុងតែ​រំពឹង​ពី​បញ្ហា​ចិត្តសាស្ត្រ​។​

​ការស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ប្រហែល​ស្ត្រី​ពាក់កណ្តាល​ដែល​បាន​ស្វែងរក​ពី​ការវះកាត់​សម្រក​ទម្ងន់ កំពុង​តែមាន​រោគសញ្ញា​នៃ​ភាពមិនប្រក្រតី​នៃ​សិច​។ ការស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​១០៦​ដែលមាន​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​មធ្យម​គឺ​៤៤,៥​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ​, ៨៥​នាក់​ដែល​បានធ្វើ​ការវះកាត់​សម្រក​ទម្ងន់​បែប​វិធីសាស្ត្រ​ម្យ៉ាង និង​២១​នាក់​ផ្សេងទៀត​បានធ្វើ​ការវះកាត់​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ ម្យ៉ាងទៀត​។​

​ក្រោយ​ការវះកាត់​, ស្ត្រី​បាន​សម្រក​ទម្ងន់​របស់​ពួកគេ​ជា​មធ្យម ៣២,៧%​នៅ​ឆ្នាំ​ដំបូង និង​៣៣,៥%​ដោយ​ចុងឆ្នាំ​ទី​ពីរ​។ នៅ​ចុងឆ្នាំ​ទីមួយ​, ស្ត្រី​ក៏បាន​ចាប់​ផ្តើមធ្វើ​សេចក្តីរាយការណ៍​ពី​ភាពប្រសើរឡើង​នូវ​ភាព រីករាយ និង​មុខងារ​នៃ​ផ្លូវភេទ​។ ពួកគេ​ក៏មាន​ភាពប្រសើរ​ឡើងដល់​ការជឿជាក់​លើ​ខ្លួនឯង​, មាន​អារម្មណ៍​មិនសូវ​ជា​ធ្លាក់​ទឹកចិត្ត និង​រីករាយ​ជាមួយនឹង​រូបរាង​ខាងក្រៅ​របស់​ពួកគេ​។​

​អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ភាពប្រសើរឡើង​កើតមានឡើង​លឿន​ទោះបីជា​ស្ត្រី​មិនទាន់​ទទួលបាន​នូវ​ការ​សម្រក ទម្ងន់​ដល់​អតិបរិមាន​ក៏ដោយ​។​

​សា​វឺរ បាន​និយាយថា ខ្ញុំ​គិតថា វា​ជាការ​ខុសគ្នា​បន្តិចបន្តួច​ដែល​សំខាន់​ដែល​បង្ហាញ​ពី​ប្រតិកម្ម​ចំពោះ អារម្មណ៍​នៃ​ការរួម​ភេទ​រវាង​រាងកាយ និង​ចិត្តសាស្ត្រ​។ ស្ត្រី​ដែល​បានធ្វើ​សេចក្តីរាយការណ៍​ថា មាន​បញ្ហា​នៃ​ជីវិត​ផ្លូវភេទ​ខ្លាំង​បំផុត​នោះ​មុននឹង​ធ្វើការ​វះកាត់ បានឃើញ​ពី​ភាពប្រសើរឡើង​នៃ​បញ្ហា​នេះ​មួយឆ្នាំ​ក្រោយ​ការវះកាត់​។​

​វេជ្ជបណ្ឌិត ជេ​ម ផូ​ន បាន​និយាយថា វា​ជាការ​ស្រាវជ្រាវ​មួយ​ថ្មី​ទៀត​ដែល​បង្ហាញថា ការវះកាត់​សម្រក​ទម្ងន់​ជួយ​អ្នកជំងឺ​ជាច្រើន​។​

​ផូ​ន​បាន​និយាយថា ដោយ​ការវះកាត់​សម្រក​ទម្ងន់​, វា​នាំអោយ​អ្នករក្សា​នូវ​អរ​ម៉ូ​ន​ភេទ​ដ៏​ល្អ​ដែល​គ្រប់គ្រង​ដល់​វដ្ត រដូវ​របស់​អ្នក​។ វា​ក៏​អាច​ពួកគេ​មាន​ភាពប្រសើរ​ឡើងដល់​ជីវិត​ផ្លូវភេទ​ផងដែរ​៕

ការ​ស្រក​ទម្ងន់​អាច​នាំអោយ​ជីវិត​សិច​កាន់តែ​ប្រសើរ​