វិធីសាស្រ្ត​ព្យាបាលជំងឺ​ទឹកនោមផ្អែម ដោយមិន​បាច់ប្រើថ្នាំ

តើអាច​ទៅរួចទេ ប្រសិន​បើជំងឺទឹកនោមផ្អែម​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុង​ដោយមិន​បាច់ប្រើថ្នាំពេទ្យ? ជាការពិតណាស់ មាន​វិធីម្យ៉ាងដែល​​ត្រូវបាន​ណែនាំ​ដោយអ្នក​ជំនាញ ហើយ​មាន​ភាពងាយស្រួលក្នុងការអនុវត្ត និងត្រូវបាន​គេ​ប្រើ​បានជោគជ័យ​ជិតមួយទស្សវត្សរ៍មក​ហើយ។
 
វិធីសាស្រ្ត​ព្យាបាលជំងឺ​ទឹកនោមផ្អែម ដោយមិន​បាច់ប្រើថ្នាំ
តើមាន​វិធីអ្វី​ដើម្បីចៀស​ផុត​ពី​ជំងឺទឹកនោម​ផ្អែម ដោយ​មិនប្រើថ្នាំ?
ប្រសិន​បើ​អ្នក​ប្រើវិធីសាស្រ្តព្យាបាល​តាម​វេជ្ជសាស្ត្រ អ្នក​ត្រូវតែប្រើប្រាស់ថ្នាំ ហើយអ្នក​ត្រូវចំណាយថវិការ​ក្នុង​ការព្យាបាល​ច្រើនទៀត។ ប៉ុន្តែលោក​​​វេជ្ជបណ្ឌិត​ម្នាក់​បាន​ផ្តល់​អនុសាសន៍ថា មាន​​វិធីព្យាបាល​​​ដ៏សាមញ្ញ​​មួយ ​គ្រាន់តែ​ធ្វើការផ្លាស់ប្ដូរ និងសម្អាត​របបអាហារ​ឲ្យបានត្រឹមត្រូវ ក៏អាច​ជួយឲ្យស្ថានភាព​ជំងឺ​បានប្រសើរជាង​មុនផងដែរ។
ការផ្លាស់ប្ដូររបបអាហារ​ជាកត្តាសំខាន់​បំផុតដែល​អ្នកត្រូវតែធ្វើ
រឿងដំបូង​ដែលអ្នកត្រូវ​ធ្វើនោះ គឺត្រូវធ្វើការផ្លាស់ប្ដូរ​របបអាហាររបស់​អ្នក ហើយអ្នកនឹង​ឃើញពីភាពផ្លាស់ប្ដូរ​នៃស្ថានភាពជំងឺដោយខ្លួន​​ឯង ប៉ុន្តែវា​មិន​មាន​ការ​ប្រែប្រួល​លឿននោះ​ទេ គឺដោយ​សន្សឹមៗ។ អ្នកត្រូវ​តែប្រាកដ​ថា បរិភោគ​តែអាហារ​ណាដែលល្អ​សម្រាប់​សុខភាព និងគ្មាន​ហានិភ័យ​ចំពោះជំងឺ ធ្វើដូច្នេះ​ជំងឺ​របស់អ្នក​នឹក​បាន​ប្រសើរឡើង​ជាបណ្ដើរៗ​។
ការស្វែងយល់​ពីរបៀបគ្រប់គ្រង​របបអាហារ ការផ្លាស់ប្ដូរ​របបអាហារ និងការទទួលទាន​អាហារឲ្យ​បានត្រឹមត្រូវ នឹងជួយឲ្យ​អ្នក​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ឲ្យ​ចេញឆ្ងាយ​ពីជីវិត​របស់អ្នក​ជារៀង​រហូត តែវាត្រូវ​ការ​ពេលវេលា​យូរបន្ដិច៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្រ្ត​ព្យាបាលជំងឺ​ទឹកនោមផ្អែម ដោយមិន​បាច់ប្រើថ្នាំ
    • វិធីសាស្រ្ត​ព្យាបាលជំងឺ​ទឹកនោមផ្អែម ដោយមិន​បាច់ប្រើថ្នាំ已关闭评论
    • 412 views
    • Hide Sidebar
      A+
    Publish on:2015/10/15  Category:សុខភាព