រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក


រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

ប្រាកដ​ណាស់​ថា ​យុវជន​ភាគ​ច្រើន​ធ្លាប់​បាន​មើល​គំនូរជីវចល​កាល​នៅ​វ័យ​កុមារភាព។ គំនូរជីវចល​មាន​ប្រជាប្រិយ​ភាព​ចំពោះ​កុមារា​កុមារី​ តែ​ក៏​មាន​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​​នៅ​តែ​ចូល​ចិត្ត​ទស្សនា​រឿង​ប្រភេទ​នេះ​ដែរ។

 

ដើម្បី​បន្ត​ចាប់​យក​ទស្សនិកជន​ទាំង​វ័យ​ជំទង់​ផង​កុមារ​ផង​ មាន​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​បាន​ផលិត​រឿង​គំនូរជីវចល​ដែល​យក​ប្រធាន​បទ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​​របស់​មនុស្ស​ជំនួស​ឲ្យ​រឿង​បែប​កំប្លុក​កំប្លែង​វិញ។

 

មាន​រឿង​គំនូរជីវចល​មួយ​ចំនួន​ទៀត​ បើ​ទោះ​បី​ជា​អ្នក​ធ្លាប់​បាន​​ទស្សនា​រួច​មក​ហើយ​ក៏​នៅ​តែ​ចង់​មើល​ទៀត​ ដោយ​គ្មាន​ភាព​ធុញ​ទ្រាន់​នោះ​ទេ​ ដូច​ជា​រឿង​ល្បី​ៗ​ទាំង​១០​ខាង​ក្រោម៖

 

 

១០) South Park
គំនូរជីវចល​នេះ​មិន​ស័ក្ដិសម​នឹង​កុមារ​នោះ​ទេ។ Eric Cartman​ តួឯក​ក្នុង​រឿង​នេះ​គឺ​ជា​ក្មេង​ប្រុស​និយាយ​ច្រើន​ និង​រឹងរូស។ South Park​ ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​​បម្រើ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ពេញ​វ័យ​ច្រើន​ជាង។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

៩) Dragon Ball Z
រឿង​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​នេះ​ ត្រូវ​បាន​ទស្សនា​ដោយ​មនុស្ស​រាប់​លាន​នាក់​មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក។ មាន​​គំនូរជីវចល​ជាច្រើន​ត្រូវ​បាន​ផលិត​ឡើង​នៅ​ជប៉ុន​ តែ​ Goku​ តួ​ឯក​នៅ​ក្នុង​រឿង​នេះ​នៅ​តែ​មាន​ឈ្មោះ​ល្បី​ជាង​គេ។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

៨) The Flintstones
នេះ​ជា​រឿង​ដ៏​ពេញ​និយម​សម្រាប់​សមាជិក​ទាំង​អស់​នៅ​ក្នុង​គ្រួសារ​ ដែល​និយាយ​ពី​បុរស​មាន​ប្រពន្ធ​ម្នាក់​នៅ​យុគថ្ម​បំបែក។ នៅ​ពេល​នោះ​ឡាន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​ជើង​ ដាយណូស័រ​ ត្រូវ​ប្រើ​សម្រាប់​លើក​ឥវ៉ាន់។ តួ​ឯក​ដែល​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នោះ​គឺ​ Fred Flintstone។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

៧) Family Guy
Stewie Griffin​ គឺ​ជា​តួឯក​នៅ​ក្នុង​រឿង​នេះ។ Stewie​ ជា​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ តែ​មាន​ចិត្ត​អាក្រក់។ តួ​អង្គ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​វេជ្ជបណ្ឌិត​ Evil។ លោក​ចង់​គ្រប់គ្រង​ពិភពលោក​ទាំង​មូល​នៅ​ពេល​កន្ទប​របស់​លោក​​ត្រូវ​បាន​ផ្លាស់។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

៦) Scooby Doo
កុមារភាព​របស់​មនុស្ស​ជាច្រើន​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​គំនូរជីវចល​​ដែល​និយាយ​ពី​អ្នក​សង្កេត​ការណ៍​វ័យ​ក្មេង​ទាំង​នេះ។ Schooby Doo​ ដែល​ជា​ឆ្កែ​មួយ​ក្បាល​មួយ​ ដែល​តែង​តែ​ភ័យ​ខ្លាច​ជានិច្ច​នៅ​ពេល​ក្រុម​ពួក​គេ​ចេញ​ទៅ​ស៊ើប​ការ​ម្ដងៗ។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

៥) Tom & Jerry
គូ​សត្រូវ​ស្លាប់​រស់​មួយ​គូ​ ឆ្មារ​និង​កណ្ដុរ​នេះ​ បាន​ក្លាយ​ជា​គូប្រកួត​ដែល​ល្បី​ឈ្មោះ​ជាង​គេ​នៅ​លើ​ពិភពលោក។ រឿង​នេះ​ជា​រឿង​​មួយ​ក្នុង​ចំណោម​រឿង​ដែល​ត្រូវ​បាន​គេ​ទស្សនា​ច្រើន​ជាង​គេ។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

៤) Road Runner
នេះ​ជា​រឿង​មួយ​ទៀត​ដែល​និយាយ​ពី​សត្រូវ​ស៊ូ​ពូជ​មួយ​គូ​ដែល​សង​សឹក​គ្នា​មិន​ចេះ​ចប់។ Road Runner គឺ​ជា​តួឯក​ ដែល​តែង​តែ​ត្រូវ​ប្រមាញ់​ដោយ​ឆ្កែ​ចចក​ Coyote​ តែ​មិន​ដែល​បាន​សម្រេច​នោះ​ទេ​ សូម្បី​តែ​ម្ដង។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

៣) Looney Tunes
Looney Tunes​ ដែល​អាច​ហៅ​ថា​ Warner Bros គឺ​ជា​​​កម្រង​រឿង​គំនូរជីវចល​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ Bugs Bunny គឺ​ជា​តួអង្គ​ដែល​ល្បី​ជាង​គេ​ក្នុង​រឿង​នេះ។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

២) The Simpsons
គំនូរជីវចល​នេះ​ជា​រឿង​តុក្កតា​ទី​មួយ​ដែល​និយាយ​ពី​ប្រធាន​បទ​របស់​មនុស្ស​ពេញ​វ័យ។ តួឯក​ក្នុង​រឿង​នេះ​ Homer Simpson​ តែង​តែ​ជួប​រឿង​មិន​​អំណោយ​ផល​​ជា​និច្ច​ក្នុង​ជីវិត​ប្រចាំថ្ងៃ។

 

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

១) Mickey Mouse
រឿង​តុក្កតា​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ដំបូង​ក្នុង​ឆ្នាំ​ ១៩២៨​ និង​នៅ​តែ​បន្ត​ផលិត​រហូត​មក​ដល់​សព្វថ្ងៃ។ រឿង​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Disney។ Mickey Mouse​ ជា​តួ​អង្គ​តុក្កតា​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​នៅ​លើ​វិថី​កិត្តិនាម​របស់​ហូលីវូដ៕

រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

 

ចុចអាន៖Selena Gomez បង្ហាញ​ភាព​ស្និទ្ធស្នាល​ប្លែក​ជាមួយ​កូន​ប្រុស Beckham

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ therichest