រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

រថយន្ត​ទំនើប​​ដែល​មាន​តម្លៃ​ថ្លៃ​​សុទ្ធ​សឹង​តែ​ជា​ក្ដី​ស្រមៃ​សម្រាប់​មហាសេដ្ឋី​ពាន់​លាន។ ដូច្នេះ​ទើប​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​ផលិត​នូវ​រថយន្ត​ទំនើប​ៗ​ទាំង​​អស់​នោះ។ ជាក់​ស្ដែង​ខាង​ក្រោម​គឺ​កំពូល​រថយន្ត​ ៥ ម៉ូដែល​ ដែល​សុទ្ធ​សឹង​តែ​ជា​ប្រភេទ រថយន្ត​ទំនើប​ៗ​ និង​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។

 

១. Lamborghini Veneno

 

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

 

Lamborghini Veneno គឺ​ជា​ម៉ាក​រថយន្ត​ទំនើប​មួយ​របស់​ក្រុមហ៊ុន Lamborghini ។ រថយន្ត​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ​ដោយ​​តម្លៃ​គឺ ៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ។​ លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​បំពាក់​ដោយ​ម៉ាស៊ីន​​ V12 ទំហំ ៦,៥ លីត្រ​​ដែល​អាច​បង្កើន​ល្បឿន​ដល់​ទៅ​ ៧៥០ សេះ។ ចំណែក​ឯ​ល្បឿន​របស់​វា​វិញ​គឺ​អាច​ដំណើរការ​ដល់​ទៅ ៣៥៥,៦៦ គ.ម/ម៉ និង ​អាច​​បង្កើន​ល្បឿន​ដល់​ ៣២,១ គ.ម/ម៉ ​ត្រឹម​តែ​ ២,៨ វិនាទី។

 

២. Lykan Hypersport

 

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

 

​Lykan Hypersport គឺ​ជា​ប្រភេទ​រថយន្ត​ទំនើប​មួយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន W Motor ។ រថយន្ត​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៣,៤ លាន​ដុល្លារ។ Lykan Hypersport ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​ដោយ​ម៉ាស៊ីន​​ប្រភេទ Turbocharged ស៊ីឡាំង​ ៦​ ដោយ​វា​អាច​បង្កើន​ល្បឿន​ដល់​ទៅ ៣៩៤,២ គ.ម/ម៉។​ កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​នោះ​វា​អាច​បង្កើន​ល្បឿន​ដល់​ទៅ ៩៦,៥ គ.ម/ម៉ ​ត្រឹម​រយៈ​ពេល​តែ ២,៧ វិនាទី​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​មាន​ល្បឿន​ដ៏​លឿន​ហើយ​នោះ វា​ថែម​ទាំង​មាន​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​​ស្អាត​ថែម​ទៀត​ផង។

 

៣. Lamborghini Reventon

 

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

 

Lamborghini Reventon ​គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ១.៦១០.០០០ ដុល្លារ​។ លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ​ ៦,៥ លីត្រ​​ប្រភេទ​ v12 ​ដែល​មាន​​ល្បឿន ៦៥០ សេះ។ ចំពោះ​ល្បឿន​ដ៏​លឿន​បំផុត​របស់​វា​គឺ​អាច​កើន​ដល់​ ៣៣៩,៥ គ.ម/ម៉ ​និង​​សន្ទុះ​​ល្បឿន​កើន​ដល់​ ៩៦,៥ គ.ម/ម៉ ​ក្នុង​រយៈ​ពេល ៣,៤ វិនាទី។ Lamborghini Reventon គឺ​ត្រូវ​បាន​ផលិត​លក់​ត្រឹម​តែ ២០ គ្រឿង​តែ​ប៉ុណ្ណោះ។

 

៤. Koenigsegg Agera R

 

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

 

Koenigsegg Agera R ​គឺ​ជា​កំពូល​រថយន្ត​​មួយ​​ក្នុង​ចំណោម​រថយន្ត​ដែល​មាន​ល្បឿន​បំផុត​ ដោយ​វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ​ ៥ លីត្រ​ប្រភេទ​ Twin-Turbo V8។ រថយន្ត​ម៉ូដែល​នេះ​មាន​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ​ ១,១១៥ សេះ ​ដែល​អាច​បង្កើន​ល្បឿន​ដល់​ទៅ ៤១៨,៤ គ.ម/ម៉ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​វា​អាច​បង្កើន​ល្បឿន​ពី ​៩៦,៥ គ.ម/ម៉ ដោយ​ចំណាយ​ពេល​មិន​ដល់ ៣ វិនាទី​នោះ​ទេ(២,៩វិនាទី)។ Koenigsegg Agera R ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ១,៦ លាន​ដុល្លារ។

 

៥. Ferrari LaFerrari

 

រថយន្ត​ទំនើប​ ៥ ម៉ូដែល​លក់​ឲ្យ​តែ​មហា​សេដ្ឋី

 

ចំណែក​ឯ​ Ferrari LaFerrari វិញ​ក៏​ជា​ប្រភេទ​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​ផង​ដែរ។ រថយន្ត​ម៉ូដែល​នេះ​គឺ​មាន​តម្លៃ​ប្រមាណ​ជា​ ១,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ Ferrari LaFerrari ត្រូវ​បាន​បំពាក់​ដោយ​​ម៉ាស៊ីន​កម្លាំង​ ៧៨៩​ សេះ៕

 

 

អាន​បន្ត៖ រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ therichest