លោក Mourinho រកពិន័យព្យួរ និងពិន័យសម្រាប់ការរិះគន់ផ្សេងៗ

លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea ត្រូវ​បាន​ផ្តល់​ពិន័យ​ព្យួរ​មិន​ឲ្យ​ចូល​ក្នុង​​កីឡ​ដ្ឋាន​ចំនួន​១​ប្រកួត​ ​និង​រង​ពិន័យ​ជា​​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ផោន (ស្មើនឹង​៧,៧៣​ម៉ឺន​ដុល្លារ​អាមេ​រិក) ដោយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់​គ្លេស (FA) ពី​បទ​ប្រព្រឹត្ត​មិន​សម​រម្យ ក្រោយ​ពី​​បាន​ធ្វើការ​រិះ​គន់​ផ្សេង​ៗ​ដែល​​ត្រូវ​បាន​ធ្វើឡើង​​បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម Southampton ភ្លាម​ៗ​។
1
លោក Mourinho បាន​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញា​កណ្តាល​ពី​បទ​ភ័យ​ក្លាច​ក្នុង​ការផ្តល់​​បាល់​ប៉េ​ណាល់​ទី​​ដល់​ក្រុម​របស់​លោក ក្រោយ​ពី Chelsea បាន​រង​បរា​ជ័យ​ក្រោម​​ថ្វី​ជើង​របស់​ក្រុម Southampton ក្នុង​លទ្ធ​ផល ៣-១ នៅ​កីឡដ្ឋាន Stamford Bridge កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា​។ លោក​មិន​បាន​រីក​រាយ​ឡើយ​ដែល​ការ​ពិន័យ​បាល់​១១​ម៉ែត្រ​មិន​ត្រូវ​បានផ្តល់​ឲ្យក្រុម​របស់​លោក​នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Radamel Falcao ត្រូវ​បាន​ធ្វើ​ឲ្យ​ដួលក្រោម​ការ​​ប្រព្រឹត្ត​កំហុស​ពី​សំណាក់​អ្នក​ចាំ​ទី Maarten Stekelenburg របស់​ក្លិប Southampton​។ ប៉ុន្តែ FA បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវមួយ​នេះ បាន​ទទួល​ស្គាល់​ថា លោក​បាន​ប្រ​ព្រឹត្ត​ល្មើស​នឹង​​បទ​បញ្ជា​ផ្ទៃ​ក្នុង ក៏​ដូច​ជា​ការ​ពិន័យ​ព្យួរ និង​​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ផង​ដែរ​ ហើយ FA ក៏​បាន​ព្រមាន​ដល់​គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ផង​ដែរ​ថា លោក​អាច​នឹង​ប្រឈម​មុខនឹង​​ការ​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​ទៀត​ចំពោះ​ការ​ផ្ទុះ​កំ​ហឹង​​ដូច​គ្នា​នេះ​ក្នុង​រយៈ​ពេល​១២​ខែ​ទៀត​​​៕

ប្រភព​ព័ត៌មាន៖ The Guardian