សម្តេច​ហ៊ុនសែន ទទួលបាន​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​កិត្តិយស ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ចិន ក្វាង​ស៊ី​

ភ្នំពេញ: សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​សញ្ញាប័ត្រ​​ប​ណ្ឌិ​ត​កិត្តិយស ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ក្វាង​ស៊ី ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង​។​

​សម្តេច​ហ៊ុនសែន ព្រមទាំង​សម្តេច​ភរិយា និង​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​អ្នកវិនិយោគ​កម្ពុ​ជាមួយ​ក្រុម កំពុង​ស្ថិតនៅ​ប្រទេស​ចិន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃ​តី​១៧ ខែតុលា​។ សម្តេច​ហ៊ុនសែន នៅ​ថ្ងៃទី​១៥​តុលា​នេះ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង ផងដែរ​៕​