មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ គោរព​វិញ្ញាណក្ខន្ធ សម្ដេច ន​រោ​ត្ដម សីហនុ​

បន្ទាយមានជ័យ: មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាលខេត្ត រួមមាន ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ព្រមទាំង មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន បាន​ចូលរួម​ប្រារព្ធ​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៣ ឆ្នាំ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នា​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​
    
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អាន​ពី​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​បួងសួង​គុណព្រះរតនត្រ័យ សូម​ថ្វាយ​ព្រះរាជ​កុសល ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​បន្ត​យាង​នៅ​សោយ​ព្រ​បរមសុខ​ក្នុង​ព្រះ​សុគតិភព​។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ ជួយ​បែរក្រោយ​ប្រោស​ប្រទាន​សព្វ​សាធុការ​ពរជ័យ ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជារាស្ដ្រ​ខ្មែរ​ទូទាំងប្រទេស ប្រកបដោយ​វឌ្ឍនភាព វិបុល​សុខ និង​សុខក្សេមក្សាន្ត​រុងរឿង ជា​អង្វែង​តទៅ​។​
 
​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នោះ ព្រះសង្ឃ​បាន​សូត្រធម៌​ប័​ង្សុ​កូ​ល​ឧទ្ទិស ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះ​បរម​រតន​កោដ្ឋ​។​
 
​សូម​រំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ជាទី​ដែល​ព្រះអង្គ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​។ ព្រះអង្គ​យាង​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​។ ក្នុង​ពិធី​នេះ ក៏មាន​ការចែក​អំណោយ​ដល់​តាជី​យាយជី​ផងដែរ​៕

មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ គោរព​វិញ្ញាណក្ខន្ធ សម្ដេច ន​រោ​ត្ដម សីហនុ​

មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ គោរព​វិញ្ញាណក្ខន្ធ សម្ដេច ន​រោ​ត្ដម សីហនុ​

មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ គោរព​វិញ្ញាណក្ខន្ធ សម្ដេច ន​រោ​ត្ដម សីហនុ​