ខណៈនេះ​ មន្រ្តីរាជការ​និងបុគ្គលិកកម្មករ​​វិលពីភ្ជុំចូលរាជធានីភ្នំពេញ​ ​បង្កការកកស្ទះ​នៅតាមផ្លួវ​មួយចំនួន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​គិតត្រឹមម៉ោង១១និង​១០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ​តុលានេះ នៅតាម​កំណាត់ផ្លូវ ​និងលើស្ពានមួយចំនួន​កំពុងតែមានការកកស្ទះ​បណ្តើរៗហើយ ​ដោយសារមន្រ្តីរាជការ​ បុគ្គលិកនិងកម្មករ ​បានវិត្រឡប់ពីចូលរួមជួបជុំក្រុម​គ្រួសារ​នៅក្នុងពិធីបុណ្យ ភ្ជុំ​បិណ្ឌចូលរាជធានីភ្នំពេញវិញ​ ខណៈដែលនៅតាម​ក្រសួងស្ថាប័នរដ្ឋ​ ក្រុមហ៊ុនឯកជន ​និងរោងចក្រសហគ្រាស​ភាគច្រើននឹង​ចូលបម្រើ​ការងារជា​ប្រក្រតី​នៅថ្ងៃស្អែក ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​ការកកស្ទះជាបណ្តើរៗ​គិតត្រឹមម៉ោងជាង១១ថ្ងៃត្រង់នេះ​ មាននៅកំណាត់ផ្លូវជាតិលេខ៥ ​ស្ពានជ្រោយចង្វារទី២​ កំណាត់ផ្លូវ​ជាតិ​លេខ១​ពីគល់ច្បារអំពៅចាស់​ទៅដល់វត្តនិរោធ​ និងរង្វង់មូលចោមចៅជាដើម ៕