មានទៅអន់អីមិនមែន iPhone 6s ក៏​អាច​ប្រើប្រាស់​មុខងារ 3D Touch បាន​ដែរ គ្រាន់​តែ​តម្លើង Tweak នេះ

ក្រោយពេលដែលប្រព័ន្ធប្រតិបត្តិការ iOS 9 អាច​ធ្វើ​ការ ​Jailbreak បាន​ដោយ​ជោគ​ជ័យ​រួច​រាល់ Bigboss បាន​ធ្វើ​ការ​បញ្ចេញ Tweak ថ្មីៗ​របស់​ខ្លួន​មួយ​ចំនួន ក្នុង​នោះ ខ្ញុំ​សង្កេត​ឃើញថា មាន Tweak មួយ​វា​គួរអោយចាប់អារម្មណ៍ជាងគេ គឺ មានឈ្មោះថា Forcy វាអាចកែឆ្នៃ ឧបករណ៍ចាស់​ប្រើប្រាស់​មុខ​ងារ 3D Touch ដែលបំពាក់នៅលើ iPhone 6s បាន។

មានទៅអន់អីមិនមែន iPhone 6s ក៏​អាច​ប្រើប្រាស់​មុខងារ 3D Touch បាន​ដែរ គ្រាន់​តែ​តម្លើង Tweak នេះ

តាមរយៈ Tweak នេះវាមិនអាចប្រើប្រាស់ ដោយសារកម្លាំងសង្កត់ដូច 3D Touch ទេ ព្រោះអី ឧបករណ៍​ចាស់ៗមិនបានបំពាក់ Hardware របស់ 3D Touch ឡើយ តែគេចេះកែឆ្នៃវាអោយមានលក្ខណៈ​ងាយ​ស្រួល​ប្រើប្រាស់ ដោយលោកអ្នកគ្រាន់តែអូសពីក្រោមឡើងទៅលើជាការស្រេច ទៅលើកម្មវិធីដែល Tweak នេះបាន​បង្កប់។

ទស្សនាវីដេអូខាងក្រោមនេះ

Tweak នេះធ្វើឡើងសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS 9 ប៉ុណ្ណោះ ដូច្នេះ ខេមបូរីផត សូមចូលរួមសោក​ស្តាយ​សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ដែលទាបជាងនេះផង អ្នកមិនអាចធ្វើការ​តម្លើងបានឡើយព្រោះប្រតិបត្តិការ នីមួយៗវាមានភាពខុសគ្នា។ តោះសម្រាប់ប្រិយមិត្ត ដែលចង់តម្លើង Tweak នេះសូមធ្វើតាមការណែនាំខាងក្រោម៖

តម្រូវការ

  • រាល់ឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិប​ត្តិការ iOS 9
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
  • Cydia ដែលនៅជំនាន់ចុងក្រោយបង្អស់គ្មានការ Update ទៀតទេ

វិធីសាស្រ្តក្នុងការតម្លើង

  • ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការ Refresh ដើម្បីអោយវាបន្ថែម Tweak ថ្មី ងាយ​ស្រួល​ក្នុង​ការស្វែងរក
  • បន្ទាប់មកសូមធ្វើការស្វែងរក Forcy និងធ្វើការតម្លើងរួច Restart Springboard
  • ដើម្បីអោយវាដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទបើក) ឧបករណ៍របស់អ្នកឡើងវិញ
  • សាកល្បងធ្វើការ យកម្រាមដៃ អូសពីក្រោមឡើងទៅលើ នៅលើកម្មវិធី Camera, Mail, Game Center អ្នកនឹងទទួលបាន​មុខងារដូច 3D Touch ដែរ វាមានលក្ខណៈជួយអោយឧបករណ៍​របស់​អ្នក​កាន់តែងាយស្រួលក្នុងការប្រើប្រាស់

បញ្ចាក់៖ សម្រាប់មិត្តអ្នកអាចដែល ចង់ធ្វើការតម្លើង Tweak នេះសូមអានអត្ថបទ និង មើលតាមការ​ណែនាំ​អោយបានច្បាស់ជាមុនសិន សឹមធ្វើការសម្រេចចិត្តតម្លើង ព្រោះអី ខេមបូរីផត មិនទទួលខុសត្រូវ​រាល់បញ្ហាសម្រាប់ប្រិយមិត្ត ដែលមិនបានធ្វើតាមការណែនាំរបស់យើង ត្រឹមត្រូវឡើយ។

  • ដោយ: Meng
  • 11:14 AM, 15 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ