​លោក សម រង្ស៊ី លោក កឹម សុខា ចាត់ទុក​ជំនួប​ជាមួយ​សម្តេចក្រុមព្រះ ជា​រឿង​ឥតប្រយោជន៍

​រាជធានី​ភ្នំពេញ​៖​ទន្ទឹមនឹង​ពាក្យ​ច​ចាម​អារ៉ាម​អំពី​គម្រោង​ជំនួប​ពិភាក្សា​រវាង សម្តេចក្រុមព្រះ និង​លោក សម រង្ស៊ី លោក កឹម សុខា នៅឯ​ស្រុក​បារាំង​នោះ​លោក សម រង្ស៊ី បាន​អះអាងថា ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ក្រុមព្រះ​គឺជា​រឿង​ឥតប្រយោជន៍ ព្រោះ​សម្តេចក្រុមព្រះ​គ្មាន​សមត្ថភាព​ដឹកនាំ​គណបក្សនយោបាយ​នោះទេ​។ 

​    ​ចំណែក លោក កឹម សុខា បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិនទាន់មាន​គម្រោង​សរសេរ​លិខិត​ថ្វាយ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ធិ ដើម្បី​ជជែក​គ្នា​នោះទេ ប៉ុន្តែ​លោក​ស្វាគមន៍​ការរួបរួម​អ្នករាជានិយម​ទាំងអស់​។ ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ស្ថិតនៅ​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ក្នុងឱកាស​ដែល​លោក កឹម សុខា ដឹកនាំ​ពិធី​បង្សុកូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​។ 

​    ​អ្នកវិភាគ​នយោបាយ​ចាត់ទុក​ការ​ថ្លែង​របស់​មេដឹកនាំ CNRP ទាំងពីរ​នាក់​នោះ​គឺជា​ការទម្លាក់​ព្រះ​កិត្តិយស​សម្តេចក្រុមព្រះ​យ៉ាងធ្ងន់ធ្ងរ​បំផុត គ្រា​ដែល​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច កំពុងតែ​ប្រវា​ស្រ​ទិញ​ដើម្បី​បង្រួបបង្រួម​កម្លាំង​ឡើងវិញ​៕

​លោក សម រង្ស៊ី លោក កឹម សុខា ចាត់ទុក​ជំនួប​ជាមួយ​សម្តេចក្រុមព្រះ ជា​រឿង​ឥតប្រយោជន៍