​អាមេរិក​ប្រកាស​បញ្ជូន​ទ័ព​៣០០​នាក់​ទៅ​ប្រទេស​កា​មេ​រូ​ន

អាមេរិក​៖​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​កាលពីម្សិលមិញ​ថា លោក​នឹង​បញ្ជូន​ទ័ព​ដល់​៣០០​នាក់​ទៅ​ប្រទេស​កា​មេ​រូ​ន ដើម្បី​អនុវត្ដ​ផែនការ ស៊ើបការណ៍​សម្ងាត់​ក្នុង​ដែនអាកាស ការតាមដាន និង​ការធ្វើ​ប្រតិ​ប​ត្ដិ​ការ​ឈ្លប​ការណ៍​ក្នុង​តំបន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អូ​បា​ម៉ា​នៅក្នុង​លិខិត​ផ្ញើ​ទៅ​សភា​។ កងកម្លាំង​ទាំងនេះ​បញ្ជូនទៅ​ដើម្បី​ការពារ​សន្ដិសុខ ហើយនឹង​ស្ថិតនៅ​ក្នុងប្រទេស​កា​មេ​រូ​ន​រហូត​កា​មេ​រូ​ន​លែង​ត្រូវការ​ជំនួយ​។​

​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោក​Josh Earnest  បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​ដាក់ពង្រាយ​ទ័ព​ខាងលើនេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង ការគាំទ្រ​ដល់​យុទ្ធនាការ​ក្នុង​តំបន់​ឲ្យ​កាន់តែ​ទូលាយ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ក្រុម​បូ​កូ​ហា​រ៉ា​ម​និង​ក្រុម​អង្គការ ជ្រុលនិយម​ផ្សេងទៀត​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​៕

​អាមេរិក​ប្រកាស​បញ្ជូន​ទ័ព​៣០០​នាក់​ទៅ​ប្រទេស​កា​មេ​រូ​ន