គ្រូ​សិង្ហបុរី​ថា ទោះ​បង្វឹក​គេ​ច្រើន​ឆ្នាំ​ ក៏​នៅ​តែ​ខ្លាច​សម្រាប់​៥​នាទី​ចុង​ក្រោយ​

គ្រូ​សិង្ហបុរី​ថា ទោះ​បង្វឹក​គេ​ច្រើន​ឆ្នាំ​ ក៏​នៅ​តែ​ខ្លាច​សម្រាប់​៥​នាទី​ចុង​ក្រោយ​

នៅ​ក្នុង​សន្និសីទ​កាសែត​ បន្ទាប់​ពី​ក្រុម​របស់​លោក​ឈ្នះ​ក្រុម​កម្ពុជា​២-១ លោក​គ្រូ​បង្វឹក​សិង្ហបុរី​បាន​លើក​ឡើង​ថា​ លោក​ភ័យ​ខ្លាច​​ក្នុង​ការ​វាយ​បក​សម្រាប់​​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ​​ បើ​ទោះ​ជា​លោក​ឆ្លង​កាត់​ពិសោធន៍​ជា​គ្រូ​បង្វឹក​ច្រើន​ឆ្នាំ​ក៏​ដោយ។

 

គ្រូ​សិង្ហបុរី​ថា ទោះ​បង្វឹក​គេ​ច្រើន​ឆ្នាំ​ ក៏​នៅ​តែ​ខ្លាច​សម្រាប់​៥​នាទី​ចុង​ក្រោយ​លោក Bernd Stange (រូបថត៖ FAS)

 

លោក​ Bernd Stange ​គ្រូ​បង្វឹក​សិង្ហបុរី​បាន​និយាយ​ថា​ ៖«​អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​​ដែរ​ថ្ងៃ​នេះ​​ សូម្បី​តែ​​២​ទល់​នឹង​២​ក្នុង​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ​ បើ​គេ​វាយ​បក​ខ្លាំង​ បើ​បង្កើត​ឲ្យ​មាន​កំហុស​ ឬ​បាត់​បង់​ម្ចាស់​ការ​… ទោះ​ជា​ស្ថិត​ក្នុង​ភាព​ជា​បង្វឹក​គេ​ច្រើន​ឆ្នាំ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​ភ័យ​ខ្លាច​ក្នុង​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ»។

លោក​បាន​បន្ថែម​ថា គុណ​នៃ​ភាព​ការ​លេង​របស់​លោក​លោក​មិន​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​ឡើយ​ និង​មាន​​ទាំង​សម្ពាធ​ថែម​ទៀត​ដែល​លោក​ត្រូវ​តែ​ដោះ​ស្រាយ​ចំពោះ​សម្ពាធ​បែប​នេះ​ ប៉ុន្តែ​ក្រុម​របស់​លោក​អាច​រក្សា​បាន​នូវ​លទ្ធផល​ ២-១  សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក ឆ្នាំ​២០១៨ ជុុំ​ទី​ពីរ ជើង​ទី​២៕

គ្រូ​សិង្ហបុរី​ថា ទោះ​បង្វឹក​គេ​ច្រើន​ឆ្នាំ​ ក៏​នៅ​តែ​ខ្លាច​សម្រាប់​៥​នាទី​ចុង​ក្រោយ​

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ FAS