បង្រ្កាបក្រុមចោរ លួចគោសកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់

ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានចុះបង្រ្កាបមុខសញ្ញាលួចគោយ៉ាងសកម្មនៅក្នុងស្រុកសេសាន និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ដែលឃាត់ខ្លួនរួមមាន៖ ១. ឈ្មោះ  ឡៅ ធន់ ភេទ ប្រុស អាយុ ២៦ឆ្នាំស្នាក់ នៅភូមិ ខ្សាច់ថ្មី ឃុំ តាឡាត ស្រុកសេសាន ស្តីពីបទលួចគោ(កាប់យកសាច់), ២. ឈ្មោះ តូ ចំរ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះថៃម៉ា ភេទប្រុស អាយុ ២០ឆ្នាំ នៅចំណុច ភូមិក្របីជ្រុំ ឃុំក្បាល រមាស ស្រុកសេសាន, ៣. ឈ្មោះ ចាន ថៃសាយភេទប្រុស អាយុ ៣៥ឆ្នាំ និងទី៤. ឈ្មោះ សាយ សុខុម ភេទប្រុស អាយុ ៤៤ឆ្នាំ នៅចំណុច ភូមិ ក្របីជ្រុំ ឃុំ ក្បាលរមាស ស្រុកសេសាន ដោយសរុប ទាំងអស់០៥នាក់ ។

បន្ទាប់ពីការសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿង និងបញ្ជូន ទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

បង្រ្កាបក្រុមចោរ លួចគោសកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់

បង្រ្កាបក្រុមចោរ លួចគោសកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់

បង្រ្កាបក្រុមចោរ លួចគោសកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់