​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួប​សំណេះសំណាល​ជាមួយ​សិស្ស និស្សិត​ច្រើន​រយ​នាក់​នៅ​ទីក្រុង​ប៉េកាំង​

ប៉េកាំង​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​កិត្តិយស​ជួប​សំណេះ​ជាមួយ​សិស្ស​និស្សិត​ជាច្រើន​រយ​នាក់ នៅ​សាលប្រជុំ​សណ្ឋាគារ Raffles នាទី​ក្រុង​ប៉េកាំង​។ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ផងដែរ​។​

​ទន្ទឹមនឹង​ការចូលរួម​គម្រប់​ខួប​បី​ឆ្នាំ​នៃ​ការ​សោយ​ទីវ​ង្គ​តរបស់​អតីតព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ព្រឹក​មិ​ញ​នេះ សម្តេច​តេ​ជោ ក៏បាន​រំឭក​ផងដែរ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​ផ្ទាល់ និង​គណបក្ស​ប្រជាជន​ក្នុងការ​ការពារ​ព្រះរាជ​បល្ល័ង្ក និង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សម្រាប់​កម្ពុជា​។ 

​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​កម្ពុជា​-​ចិន តាំងពី​ជំនាន់​សម្តេច​តា គឺ​បានធ្វើអោយ​ប្រទេស​ទាំងពីរ មាន​ភាពជិតស្និទ្ធ​ខ្លាំង​។ មហាមិត្ត​ចិន​មិន​ចង់បាន​អ្វី​ពី​កម្ពុជា​ទេ គឺ​ចង់ឃើញ​ប្រទេសជាតិ​យើង​រីកចម្រើន​។ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត និង​សម្តេច​តេ​ជោ គឺ​បាន​ពង្រឹង​ទំណាក់ទំនង​ល្អជា​មួយ​ប្រមុខ​ដឹកនាំ​ចិន ហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​។ 

​សម្តេច​តេ​ជោ បាន​ខិតខំ​បន្ត​ប​ង្រឹ​ង​នូវ​វប្ប​ធ​ម៍​មិត្តភាព​និង​សហប្រតិបត្តិការ​ចិន​កម្ពុជា​គ្រប់​កម្រិត​ទាំងអស់ ដើម្បី​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ខ្លាំង​ថែមទៀត​។ ប្រទេស​ចិន​មានការ​ពេញចិត្ត​ខ្លាំងណាស់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​ទាំងមូល គឺ​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ១​ពាន់​លាន​យ័ន្ត​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​នឹងមាន​ពិធី​ចុះហត្ថលេខា​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​ស្រឡាញ់​សិស្ស និស្សិត និង​យុវជន​កម្ពុជា​ទូទាំងប្រទេស​។ សម្តេច​បាន​ផ្តាំផ្ញើ​ដល់​សិស្ស និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​ទាំងអស់ អោយ​ខិតខំ​សិក្សា​និង​គោរព​វិន័យ​សាលា​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​គោរព​ច្បាប់​ប្រទេស​ចិន​ឲ្យ​បានល្អ​។ សម្តេច​ទាំង​ទ្វ​បាន​ឧបត្ថម្ភ​ដល់​សិស្ស​និស្សិត​ដែល​បានមក​ចូលរួម​ថ្ងៃនេះ​ក្នុង​ម្នាក់ៗ​ចំនួន ៣០០ ដុល្លារ​ដើម្បី​សម្រួល​បន្ថែម​ដល់​ជីរ​វ​ភាព​រស់នៅ និង សិក្សា​នៅក្នុង​ប្រទេស​ចិន​៕