ផ្ទះបណ្តែតទឹក ភាគច្រើន ជាជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញ អស់ ៩០% ហើយ

កំពង់ឆ្នាំង ៖ ផ្ទះបណ្តែតទឹកភាគច្រើនជាជនជាតិវៀតណាម នៅលើដងទន្លេសាប ចំណុចកំពង់ទូកផ្សារក្រោម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ បណ្ដេញចេញអស់អស់៩០%ហើយ នេះបើយោងតាមអាជ្ញាធរខេត្តកំពង់ឆ្នាំងឲ្យដឹងយ៉ាងដូច្នេះ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ លោក ស៊ុន សុវ៉ាន់រិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រីអាជ្ញាធរសមត្ថកិច្ចមួយចំនួនទៀត ដែលជាអ្នកដឹកនាំចុះ មកពិនិត្យ មើលជាក់ស្ដែងបានឲ្យដឹងថា ក្នុងជំហានដំបូងឲ្យចាកចេញពីចំណុចកំពង់ទូក ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ជាបណ្ដោះអាសន្នសិន ដោយការបណ្ដេញ ចេញនេះរដ្ឋ មិនបានចំណាយថវិកាទេ គឺម្ចាស់ទូកជាអ្នកដោះស្រាយខ្លួនឯង, ចំណែកអ្នកនៅសល់នឹងសន្យារើឆាប់ៗនេះ។

អាជ្ញាធរខេត្តបានឲ្យដឹងបន្ថែមថា នៅឆ្នាំក្រោយអាជ្ញាធរមានគម្រោងរៀបចំឲ្យទៅនៅលើគោកវិញ មិនឲ្យនៅលើទឹកទៀតទេ៕