ប្រធានស្តីទី CNRP រៀបចំពិធីគោរព វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ជាខួបគម្រប់៣ឆ្នាំ នៃថ្ងៃយាងចូលព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធនៃ សម្តេចព្រះ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅវេលាម៉ោង ៨៖០០នាទីព្រឹក នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ។

នៅក្នុងឱកាសនៃថ្ងៃខួបគម្រប់៣ឆ្នាំ នៃថ្ងៃយាងចូលព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លោក កឹម សុខា បានរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះអង្គ ក្នុងនាមជាអ្នកដឹកនាំប្រទេស៖
-ទាមទារឯករាជ្យ មិនរណបបរទេស
-ការពារបុរណភាពទឹកដី មិនឲ្យបាត់បង់
-រក្សា ការពារធនធានធម្មជាតិ មិនបំផ្លិចបំផ្លាញ
-បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ មិនបំបែកបំបាក់ជាតិ
-ឲ្យតម្លៃគុណភាព សមត្ថភាព គុណធម៌ នៃការអប់រំ
-មិនប្រើពាក្យអសុរស កោងកាច គំរាមកំហែង ហ៊ានធ្វើសមាជជាតិឲ្យប្រជាពលរដ្ឋ ជួបតវ៉ាដោយផ្ទាល់ជាមួយព្រះអង្គ ក្នុងនាមជាមេដឹកនាំ។ល។ (នេះបើយោងតាម Facebook របស់លោក កឹម សុខា)៕

ប្រធានស្តីទី CNRP រៀបចំពិធីគោរព វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ

ប្រធានស្តីទី CNRP រៀបចំពិធីគោរព វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ