សម្តេច ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ជួបសំណេះសំណាល ជាមួយ សិស្ស-និស្សិត ជាច្រើនរយនាក់ នៅក្រុងប៉េកាំង

ប៉េកាំង ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយស ជួបសំណេះ សំណាល ជាមួយសិស្ស-និស្សិតជាច្រើនរយនាក់ នៅសាលប្រជុំសណ្ឋាគារ Raffles នាទីក្រុងប៉េកាំង។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូ រាជរដ្ឋាភិ បាលជាន់ខ្ពស់ផងដែរ។

ទន្ទឹមនឹងការចូលរួមគម្រប់ខួប៣ឆ្នាំ នៃការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ សម្តេចតេជោ ក៏បានរំឭកផងដែរ អំពីការខិតខំប្រឹងប្រែងរបស់សម្តេចផ្ទាល់ និងគណបក្សប្រជាជនក្នុងការការពារព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជា។

ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា-ចិន តាំងពីជំនាន់សម្តេចតា គឺបានធ្វើឲ្យប្រទេសទាំងពីរ មានភាពជិតស្និទ្ធខ្លាំង។ មហាមិត្តចិនមិនចង់បានអ្វីពីកម្ពុជាទេ គឺចង់ឃើញប្រទេសជាតិយើងរីកចម្រើន។ សម្តេចឪ សម្តេចតា សម្តេចតាទួត និងសម្តេចតេជោ គឺបានពង្រឹងទំណាក់ទំនងល្អជាមួយប្រមុខដឹកនាំចិន ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយចិនតែមួយ។

សម្តេចតេជោ ហ៊ុន សែន បានខិតខំបន្តបង្រឹងនូវវប្បធម៍មិត្តភាពនិងសហប្រតិបត្តិការចិនកម្ពុជាគ្រប់កម្រិតទាំងអស់ ដើម្បីប្រទេសទាំងពីរកាន់តែ ជិតស្និទ្ធខ្លាំងថែមទៀត។ ប្រទេសចិនមានការពេញចិត្តខ្លាំងណាស់ចំពោះការដឹកនាំរបស់សម្តេចតេជោ។ នេះជាដំណឹងល្អសម្រាប់កម្ពុជាទាំងមូល គឺប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ១ពាន់លានយ័ន្តដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដែលនឹងមានពិធីចុះហត្ថលេខា នៅពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែនស្រឡាញ់សិស្ស និស្សិត និងយុវជនកម្ពុជាទូទាំងប្រទេស។ សម្តេចបានផ្តាំផ្ញើដល់សិស្សនិស្សិតដែលកំពុងសិក្សានៅក្នុង ប្រទេសចិនទាំងអស់ អោយខិតខំសិក្សានិងគោរពវិន័យសាលាឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងគោរពច្បាប់ប្រទេសចិនឲ្យបានល្អ។ សម្តេចទាំងទ្វេ បានឧបត្ថម្ភដល់ សិស្ស-និស្សិត ដែលបានមកចូលរួមថ្ងៃនេះ ក្នុងម្នាក់ៗចំនួន ៣០០ដុល្លារ ដើម្បីសម្រួលបន្ថែមដល់ជីរវភាពរស់នៅ និង សិក្សានៅក្នុងប្រទេសចិន ៕