ក្មេងប្រុសអាយុ ១៣ ឆ្នាំ ដែលក្របីវ័ធ ធ្លាយពោះវៀន ចេញមកក្រៅ បានទទួលថវិកា ពីលោកស្រី ម៉ែន សំអន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ជូនក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលត្រូវសត្វក្របី វ័ធធ្លាយពោះវៀន ចេញមកក្រៅ គួរឲ្យអាណិតអាសូរ ស្ថិតនៅភូមិសណ្តោ ឃុំជ្រៃធំស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ។

ថវិកាទាំងនេះ ត្រូវបានលោក ជា សំណាង តំណាងរបស់លោកស្រី ម៉ែន សំអន យកទៅប្រគល់ជូនស្រ្តីជាម្តាយ និងក្មេងប្រុសរងគ្រោះ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ទីកន្លែងដែលកំពុងសម្រាកព្យាបាលរបួស។

សូមបញ្ជាក់ថា ក្មេងប្រុស សៅ លុយ ត្រូវបានម្តាយរបស់ខ្លួនគឺអ្នកស្រី ខៀវ សាវី និងបងប្អូនដឹកមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោយករណីនេះកើតឡើងភ្លាម ពីព្រោះដោយសារតែជីវភាពក្រីក្រ គ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យឯកជន៕