រំលឹក​កំពូល​អ្នក​កីឡាកាស​ Smackdown ២០នាក់​ វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​១

រំលឹក​កំពូល​អ្នក​កីឡាកាស​ Smackdown ២០នាក់​ វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​១

កំពូល​អ្នក​កីឡាករ​ដល់​ទៅ​២០រូប បាន​ឡើង​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​តែ​១​លើ​សង្វៀន​តែ​១ ដើម្បី​រក​អ្នក​ឈ្នះ​តែ​ម្នាក់ គ្រង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក ដែល​នៅ​ទំនេរ។ ខ្សែ​ក្រវាត់​នេះមិន​មាន​អ្នក​កាន់​ឡើយ ក្រោយ​ពី​ Edge ដែល​ជា​ម្ចាស់​​បាន​​ជាង​២​ខែ​នោះ បាន​រង​របួស រួច​ក៏​សម្រេច​បោះបង់​វា​ឲ្យ​នៅ​ទំនេរ។

 

រំលឹក​កំពូល​អ្នក​កីឡាកាស​ Smackdown ២០នាក់​ វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​១
 

ដោយ​សារ​តែ​គ្មាន​អ្នក​វាយ​ការពារ​បែប​នេះ​ហើយ ទើប​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ​សង្វៀន SmackDown បាន​សម្រេច​ដាក់​ឲ្យ​កំពូល​អ្នក​កីឡាកាស​ទាំង​២០ វាយ​ដណ្ដើម​គ្នា ក្នុង​ការ​ប្រកួត​ដែល​មាន​ឈ្មោះ​ថា 20-Man Battle Royal នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០០៧។ ជា​លទ្ធផល អ្នក​កីឡាកាស​មាឌ​យក្ស​ឥណ្ឌា The Great Khali ជា​អ្នក​ដែល​ឈ្នះ ក្រោយ​អ្នក​កីឡាកាស​១៩រូប​ផ្សេង​ទៀត បាន​ធ្លាក់​អស់​ចេញ​ពីសង្វៀន ដែល​ក្នុង​នោះ Batista និង Kane ជា​អ្នក​ដែល​ធ្លាក់​ចេញ​ក្រោយ​គេ។

 

វីដេអូ​ពេញ​នៃ​ការ​ប្រកួត​ ត្រូវ​បាន WWE បង្ហោះចូល​ YouTube នា​ឆ្នាំ​២០១៣​កន្លង​ទៅ ដោយ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​ ១៦លាន​ដង​ឯណោះ។ ចង់​ដឹង​ថា​ការ​ប្រកួត​កីឡា​បែប​កម្សាន្ត​មួយ​នេះ​ល្អ​ជក់ចិត្ត​ប៉ុណ្ណា តោះ​មើល​ទាំង​អស់​គ្នា ខាង​ក្រោម​នេះ៖

 

 

ចុច​អាន៖ អ្នក​កីឡាកាស​ណា​មាន​រាង​សង្ហា​ជាង​គេ នា​ពេល​បច្ចុប្បន្ន​?

 

ប្រភព៖ YouTube WWE