ថ្ងៃនេះជាថ្ងៃគម្រប់ ខួប៣ឆ្នាំគត់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតា ឯករាជ្យជាតិខ្មែរ បានសោយទីវង្គត

ភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំគត់ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។

នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ គម្រប់៣ព្រះវស្សា នៃការសោយទីវង្គត នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជារាស្រ្តខ្មែរទូទាំងប្រទេស សែនក្ដុកក្ដួល និងសោកស្តាយឥតគណនា ដែលកម្ពុជា បានបាត់បង់ព្រះមហាវីរក្សត្រ ដ៏ឆ្នើមបំផុត។ ទោះបីព្រះអង្គ បានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេស នៅចងចាំចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម បំផុតរបស់ព្រះអង្គ ។

ពេញមួយព្រះជន្មាយុរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺព្រះអង្គបានបូជា និងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រ ដែលបាននាំមកនូវ ម្លប់សុខសន្តិភាពដល់ ប្រទេសជាតិទាំងមូល ។

ប្រជារាស្រ្តទូទាំងប្រទេស ចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជា ងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។

ប្រជាពលរដ្ឋទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានលះបង់។ នៅក្នុងថ្ងៃគម្រប់ខួបទី៣ នៃថ្ងៃដែលព្រះអង្គចូលទីវង្គត សូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋិ សូមបានយាងទៅសោយសុខ នៅឋានសួគ៌ា និងសូមកម្ពុជា ទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌ ៕

រះរាជពិធីគម្រប់ខួប៣ឆ្នាំ នៃការយាងចូលទិវង្គ័តរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥  ! Fresh News TV សូមនាំយកនូវកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

ថ្ងៃនេះជាថ្ងៃគម្រប់ ខួប៣ឆ្នាំគត់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតា ឯករាជ្យជាតិខ្មែរ បានសោយទីវង្គត
ថ្ងៃនេះជាថ្ងៃគម្រប់ ខួប៣ឆ្នាំគត់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតា ឯករាជ្យជាតិខ្មែរ បានសោយទីវង្គត
ថ្ងៃនេះជាថ្ងៃគម្រប់ ខួប៣ឆ្នាំគត់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតា ឯករាជ្យជាតិខ្មែរ បានសោយទីវង្គត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត