ផ្ទះបណ្តែតទឹក ភាគច្រើនជា ជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញអស់ ៩០%ហើយ

កំពង់ឆ្នាំង៖ ផ្ទះបណ្តែតទឹកភាគច្រើន ជាជនជាតិវៀតណាម នៅលើដងទន្លេសាប ចំណុចកំពង់ទូកផ្សារក្រោម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ បណ្ដេញចេញអស់៩០%ហើយ នេះបើយោងតាមអាជ្ញាធរ ខេត្តកំពង់ឆ្នាំង ឲ្យដឹងយ៉ាងដូច្នេះ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ លោក ស៊ុន សុវ៉ាន់រិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រីអាជ្ញាធរសមត្ថកិច្ចមួយចំនួនទៀត ដែលជាអ្នកដឹកនាំចុះ មកពិនិត្យ មើលជាក់ស្ដែងបានឲ្យដឹងថា ក្នុងជំហានដំបូងឲ្យចាកចេញពីចំណុចកំពង់ទូក ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ជាបណ្ដោះអាសន្នសិន ដោយការបណ្ដេញ ចេញនេះរដ្ឋ មិនបានចំណាយថវិកាទេ គឺម្ចាស់ទូកជាអ្នកដោះស្រាយខ្លួនឯង, ចំណែកអ្នកនៅសល់នឹង សន្យារើឆាប់ៗនេះ។

អាជ្ញាធរខេត្តបានឲ្យដឹងបន្ថែមថា នៅឆ្នាំក្រោយអាជ្ញាធរមាន គម្រោងរៀបចំឲ្យទៅនៅលើគោកវិញ មិនឲ្យនៅលើទឹកទៀតទេ៕

ផ្ទះបណ្តែតទឹក ភាគច្រើនជា ជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញអស់ ៩០%ហើយ
ផ្ទះបណ្តែតទឹក ភាគច្រើនជា ជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញអស់ ៩០%ហើយ
ផ្ទះបណ្តែតទឹក ភាគច្រើនជា ជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញអស់ ៩០%ហើយ
ផ្ទះបណ្តែតទឹក ភាគច្រើនជា ជនជាតិវៀតណាម នៅលើដងទន្លេសាប ត្រូវបានអាជ្ញាធរ បណ្តេញចេញអស់ ៩០%ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត