​កំហុសឆ្គង​ទាំង ៣ ដែល​ឪពុក​ម្តាយ​ថ្មី​ថ្មោង តែង​ប្រព្រឹត្ត​ខុស ដោយ​មិន​ដឹង​ខ្លួន​

​កំហុសឆ្គង​ទាំង ៣ ដែល​ឪពុក​ម្តាយ​ថ្មី​ថ្មោង តែង​ប្រព្រឹត្ត​ខុស ដោយ​មិន​ដឹង​ខ្លួន​

​កំហុស​ទី ១ ៖ ភ័យ ស្ល​ន់ បារម្ភ ឬ​តឹងតែង គ្រប់​រឿង​ទាំងអស់​
​ឪពុក​ម្តាយ​ថ្មីថ្មោង​ច្រើនណាស់ ដែល​តឹងតែង​នឹង​បញ្ហា​ធម្មតាៗ របស់​ទារក​ដូចជា ពេល​ទារក​ក្អួត ក្អែរ យំ ឬ​ពេល​ជុះ​ជាដើម​។ ពួកគេ​តែងតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​អញ្ចឹង បានជា​អ​ញ្ចុះ​។ ពួកគេ​តែង​បារម្ភ​ថា​តើ កូន​របស់​គេ​បៅ​ឆ្អែត​អត់ ឬ​ច្រើន​ពេក​អត់​? បៅ​ហើយ​ហេតុ​អី​នៅតែ​យំ​? ដូច្នេះ ចូរ​ចងចាំ​ថា ទារក ងាយ​នឹង​ផ្តាស់ប្តូ​រណាស់ ហើយ​វា​គឺ​ធម្មតា ជាង​ការបារម្ភ​របស់​អ្នក​ទៅ​ទៀត​។ ប៉ុន្តែ បើ​អ្នក​មាន​កង្វល់ អ្នក​អាច​សាកសួរ​វេជ្ជបណ្ឌិត​របស់អ្នក ឬ​ឆែក​មើល​ការណែនាំ​នានា អំពី​ទារក ក្នុង​គេហទំព័រ www.health.com.kh​។​

​កំហុស​ទី ១ ៖ មិន​ឲ្យ​ទារក​យំ​ទាល់តែសោះ​
​ពេល​ទារក​យំ វា​ជា​ធម្មតា​ទេ ដែល​នាំ​បារម្ភ និង​ខិតខំ​រក​វិធី​បំបាត់​វា​។ យើង​តែង​មាន​អារម្មណ៍​ថា ទារក​ប្រាកដជា​មាន​រឿង​អី​មិន​ខាន ហើយ​យើង​នឹង​រក​វិធី​ដោះស្រាយ​ភ្លាមៗ​ផងដែរ​។ ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន បាន​ណែនាំ​ថា ជាធម្មតា និង​ជា​ធម្មជាតិ ពេលខ្លះ កុមារ​នឹង​យំ​លេង ទោះបី​គ្មាន​រឿង​អី​ក៏ដោយ​។ ប៉ុន្តែ ភាគច្រើន ទារក​យំ បណ្តាលមកពី សើម​ខោ​ទឹកនោម ជុះ រមាស់ ឃ្លាន ឬ​ងងុយគេង​ជាដើម​។ ទោះបីជា​យ៉ាងនេះក្តី អ្នក​គួរតែ​កុំ​បារម្ភ ហើយ​ទុក​ឲ្យ​ទា​រកបាន​យំ​ខ្លះទៅ ហើយ​ចាំ​ដោះស្រាយ​បញ្ហា ដែល​គេ​មាន​នោះ​តាម​ក្រោយ​។​

​កំហុស​ទី ៣ ៖ ដាស់​កូន​ឲ្យ​បៅ​
​អ្នក​មិន​ចាំបាច់​បារម្ភ​ថា កូន​គេង​លក់ ហើយ​ឃ្លាន​នោះទេ​។ អ្នក​មិន​ចាំបាច់​ដាស់​កូន ដើម្បី​ឲ្យ​បៅ​នោះដែរ​។ ប្រសិន​បើ​កូន​អាច​គេង​បានយូរ នៅពេល​យប់​នោះ គឺ​វា​ល្អ​ហើយ ព្រោះ​ម្តាយ​ក៏​អាច​សម្រាក​បាន​ខ្លះ​ដែរ​។ ពេល​គេ​ឃ្លាន​ខ្លាំង គេ​នឹង​ភ្ញាក់​ដោយ​ខ្លួនឯង​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។