ញែក​ឲ្យដាច់ ៖ អា​លែ​ក​ស៊ី ឬ​គ្រុនផ្តាយសាយ ?

ញែក​ឲ្យដាច់ ៖ អា​លែ​ក​ស៊ី ឬ​គ្រុនផ្តាយសាយ ?

​តើ​អ្នក​កំពុងតែ​កណ្តាស់ ហៀរ​សំបោរ តឹង​ច្រមុះ និងរ​មាស់ក​មែន​ទេ​? តើ​នេះ​គឺជា​រោគសញ្ញា នៃ​ជំងឺផ្តាយ​សាយ ឬ​អា​លែ​ក​ស៊ី​ទៅ​? ដើម្បី​ដឹង​កាន់តែច្បាស់ យើង​សូម​នាំ​លោកអ្នក មក​ស្តាប់​ការណែនាំ របស់​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ស្ថាបនិក គេហទំព័រ www.health.com.kh អំពី​ជំងឺផ្តាយ​សាយ និង​ជំងឺ​អា​លែ​ក​ស៊ី​។​

​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត រោគសញ្ញា​ខាងលើនេះ អ្នក​ប្រហែលជា​កើត​ជំងឺផ្តាយ​សាយ​ហើយ មិនមែន​អា​លែ​ក​ស៊ី​ទេ​។ ប៉ុន្តែ បញ្ហា​អា​លែ​ក​ស៊ី ក៏​មាន​រោគសញ្ញា ប្រហាក់ប្រហែល​គ្នា​នេះ​ផងដែរ​។ អញ្ចឹង ធ្វើ​ម៉េច​ទើប​យើង​អាច​ដឹង​ថា ពេល​ណា​ជា​ជំងឺផ្តាយ​សាយ ហើយ​ពេល​ណា ជា​អា​លែ​ក​ស៊ី​នោះ​។​

​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ៖ “​គ្រូពេទ្យ​ទាំងអស់ គួរតែ​ស្រាវជ្រាវ​ឲ្យបាន​ច្បាស់ ថា​តើ​អ្នកត្រូវការ​ថ្នាំ​ប្រភេទ​ណា ពីព្រោះ ផ្តាយ​សាយ និង​អា​លែ​ក​ស៊ី ត្រូវការ​ថ្នាំ​ពីរ​ប្រភេទ​ផ្សេងគ្នា​”​។​

​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ៖ ប្រសិនបើ​អ្នក​មិន​ច្បាស់ អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​ងាយៗ ទាំង​បី​ខាងក្រោម​នេះ​សិន ព្រោះ​វា​អាច​ជួយ​អ្នក ក្នុង​ការវាយតម្លៃ​ថា​តើ វា​ជា​ជំងឺផ្តាយ​សាយ ឬ​អា​លែ​ក​ស៊ី​។​

​ជំងឺផ្តាយ​សាយ និង អា​លែ​ក​ស៊ី ៖ រោគសញ្ញា​
​ការ​ហៀរ​សំបោរ ឬ​កណ្តាស់ មិន​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​ផ្តាយ ឬ​អា​លែ​ក​ស៊ី​នោះទេ ពី​ព្រោះ​ជំងឺ​ទាំងពីរ​នេះ មាន​រោគសញ្ញា​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ ជំងឺ​នីមួយៗ អាច​មាន​លក្ខណៈ​ដាច់ដោយឡែក (unique) ដែល​មានន័យថា ខុស​ពី​ជំងឺ​មួយទៀត​។​

​ដើម្បី​សម្រេចចិត្ត ចូរ​ពិនិត្យមើល​រោគសញ្ញា​ខាងក្រោម​នេះ ៖
                                                    ផ្តាយ​សាយ​         អា​លែ​ក​ស៊ី​

  • ​ឈឺ ចុកចាប់​    ​              ពេល​ខ្លះ​មាន​       ​គ្មាន​
  • ​រមាស់ ហូរ​ទឹកភ្នែក​    ​   កម្រ​    ​                  មាន​
  • ​ហៀរ​សំបោរ​                 ​មាន​                      ​មាន​
  • ​ក្តៅខ្លួន​    ​                      កម្រ​    ​                  មាន​
  • ​កណ្តា​ស់​                       ​មាន​                      ​មាន​
  • ​ឈឺ ឬរ​មាស់ក​               ​មាន​    ​                 ពេល​ខ្លះ​មាន​
  • ​តឹង​ច្រមុះ​    ​                  មាន​    ​                  មាន​
  • ​អស់កម្លាំង​                    ​ពេល​ខ្លះ​មាន​    ​   ពេល​ខ្លះ​មាន​
  • ​ក្អក​    ​                             មាន​                     ពេល​ខ្លះ​មាន​

​ជំងឺផ្តាយ​សាយ និង អា​លែ​ក​ស៊ី ៖ រដូវ​កាល​ឈឺ​
​ប្រសិនបើ​អ្នក​កណ្តាស់ ឬ​ហៀរ​សំ​បោរ នៅក្នុង​ខែ មេសា ហើយ​នៅក្នុង​ឡាន​របស់​អ្នក មាន​ធូលី​ដី ឬ​លំអងផ្កា​ផ្សេងៗ​នោះ អ្នក​ពិតណាស់ អ្នក​ប្រហែលជា​មាន​ជំងឺ​អា​លែ​ក​ស៊ី​តាម​រដូវ​កាល ជាពិសេស ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​នេះ កាលពី​ឆ្នាំមុនៗ ដូចគ្នា​នឹង​ឆ្នាំនេះ​។​ ​យ៉ាងណាមិញ ជំងឺ​គ្រុនផ្តាយសាយ អាច​កើតឡើង​នៅ​គ្រប់​ពេល​ទាំងអស់ ទោះបីជា​នៅក្នុង​រដូវ​ណាក៏ដោយ ជាពិសេស ក្នុង​អាកាសធាតុ​ត្រជាក់​។​

​ជំងឺផ្តាយ​សាយ និង អា​លែ​ក​ស៊ី ៖ ភាព​រហ័ស​នៃ​ជំងឺ​
​ភាព​រហ័ស​នៃ​រោគសញ្ញា អាច​កំណត់​អំពី​មូលហេតុ​នៃ​បញ្ហា​របស់​អ្នក​។  ​អា​លែ​ក​ស៊ី អាច​ធ្វើ​ទុក្ខ​លឿន​បំផុត បន្ទាប់​ពី​អ្នក​ប៉ះពាល់ ឬ​ឆ្លង​វា​នោះ​។ ឧទាហរណ៍ នៅពេល​ធូលី​ដី ឬ​លំអងផ្កា ហោះ​មក​ប៉ះ​រន្ធ​ច្រមុះ​អ្នក​ភ្លាម អ្នក​នឹង​មាន​រោគសញ្ញា​ភ្លាម ដូចជា កណ្តាស់​ជាដើម​។​ ​មេរោគ​គ្រុនផ្តាយសាយ ជាធម្មតា ត្រូវការ​ពេល​ប្រហែលជា ១ ទៅ ៣ ថ្ងៃ ដើម្បី​ធ្វើឲ្យ​អ្នក​ឈឺ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។