ថ្ងៃស្អែក​ គណៈមេធាវី​បើកសន្និបាត​និងបោះឆ្នោត​ជ្រើសរើសប្រធានថ្មី

រាជធានីភ្នំពេញ ៖​ តាមគម្រោងគណៈមេធាវីនៃ​ព្រះរាជាណាចក្រកម្ពុជា ​នឹងបើកសន្និបាតលើកទី២០ ​និង​​ បោះឆ្នោតជ្រើសរើស​ប្រធានក្រុមប្រឹក្សា​គណៈមេធាវីថ្មី ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ទៀតថា​ ពិធីខាងលើនឹងប្រព្រឹត្តទៅ​ពេញមួយថ្ងៃទី១៦​ តុលា ២០១៥ ​នៅសណ្ឋាគារសុខា ​ទល់មុខព្រះបរមរាជវំាង ស្ថិតនៅសង្កាត់​ ​និងខណ្ឌជ្រោយចង្វារ ។