ចំណាប់ខ្មាំង ៤ នាក់ ដែលបាត់ខ្លួន នៅហ្វីលីពីន លេចមុខ ក្នុងវីដេអូរបស់ក្រុម ISIS

ហ្វីលីពីន ៖ វីដេអូខ្លីបមួយ បានបង្ហាញចំណាច់ខ្មាំងបួននាក់ ដែលត្រូវចាប់ជម្រិតដោយសកម្មជនប្រដាប់អាវុធ ក្នុងតំបន់ភាគខាងត្បូង ប្រទេស ហ្វីលីពីនកាលពីខែមុន ត្រូវបានគេបង្ហោះក្នុងប្រព័ន្ធអ៊ីនធើណែត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ។

ក្នុងវីដេអូនេះ បានបង្ហាញចំណាប់ខ្មាំងបីនាក់ដែលជាជនជាតិបរទេស បានសើ្នសុំជំនួយពីរដ្ឋាភិបាលកាណាដា និងហ្វីលីពីន ដោយឡែកចំណាប់ខ្មាំងទីបួន ដែលជាស្ត្រីជនជាតិហ្វីលីពីន មិនបាននិយាយអ្វីនោះទេ។

សូមជម្រាបថា ចំណាប់ខ្មាំងទាំងបួន បានបង្ហាញមុខអមដោយសកម្មជនប្រដាប់ដោយអាវុធព្រមទំាងបានម៉ាស់មុខ រួមជាមួយទង់ជាតិរបស់ពួក ឧទ្ទាមរដ្ឋឥស្លាមISIS  ឬទង់ជាតិរបស់ពួកជីហាត។ យ៉ាងនេះក្តី ពួកសកម្មជនដែលជាអ្នកចាប់ជម្រិតទាំងនោះមិនបានបង្ហាញពី បណ្តាញនៃក្រុមរបស់ខ្លួនឡើយ៕

ចំណាប់ខ្មាំង ៤ នាក់ ដែលបាត់ខ្លួន នៅហ្វីលីពីន លេចមុខ ក្នុងវីដេអូរបស់ក្រុម ISIS

  • ចំណាប់ខ្មាំង ៤ នាក់ ដែលបាត់ខ្លួន នៅហ្វីលីពីន លេចមុខ ក្នុងវីដេអូរបស់ក្រុម ISIS已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/10/15  Category:​អន្តរជាតិ