ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធសម្ដេច​ព្រះ​បាទ នរោត្តម សីហនុ គម្រប់​ខួប​៣​ឆ្នាំ នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ​​។ ស្ថាប័ន​ជាតិ រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ដាក់​វេន​គ្នា​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតនកោដ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​តុលា​។ បើ​ទោះ​បី​ជា​មាន​រៀបចំ​ឡើង​ដូច​រាល់​ឆ្នាំ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ​ត្រូវ​គេ​កត់​សម្គាល់​​ឃើញ​ថា មាន​បរិយាកាស​​ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ​។

  • ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ已关闭评论
  • 245 views
  • Hide Sidebar
    A+
Publish on:2015/10/15  Category:ក្នុងស្រុក